ពិធី​បុណ្យ​សែន​ព្រះ​ខែ តាម​បែប​ប្រពៃណី​ជប៉ុន និង​កូរ៉េ នៅ​កម្ពុជា

តើ​ប្រិយមិត្ត​បាន​រៀបចំ​ផ្ទះសម្បែងហើយ​ឬនៅ​សម្រាប់​ពិធី​បុណ្យ​សែន​ព្រះ​ខែ​​ខាង​មុខ​នេះ? តើ​អ្នក​ដឹង​ថា​ពិធី​បុណ្យ​នេះ​មាន​ប្រភព​ដើម​ពី​ប្រទេស​ណា​​ដែរ​ឬទេ? ហើយ​គេ​រៀបចំ​អ្វីខ្លះ​សម្រាប់​សែន​ព្រះខែ?

 

ប្រសិន​បើ​ប្រិយមិត្ត​មាន​បំណង​ចង់​យល់​ដឹង​ពី​ប្រភព​ដើម​នៃ​ពិធី​បុណ្យ​សែន​ព្រះខែ​នេះ សូម​អញ្ជើញ​ចូល​រួម ពិធី​បុណ្យ​សែន​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ(RUPP) វេលា​ម៉ោង ២:០០រសៀល ដល់​ម៉ោង​៤:០០​រសៀល។

 

នៅ​ក្នុង​កម្មវិធី​នេះ នឹង​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​សែន​ព្រះ​ខែ ការ​រៀប​គ្រឿង​សំណែន​សម្រាប់​ពិធី​នេះ​តាម​បែប​វប្បធម៌​ជប៉ុន​ និង​កូរ៉េ របៀប​ធ្វើ​នំ​សម្រាប់​សែន​ព្រះ​ខែ​បែប​ជប៉ុន​ និង​កូរ៉េ និង​ការ​បង្ហាញ​នូវ​សម្លៀក​បំពាក់​ប្រពៃ​យូកាតា(ជប៉ុន) និង​ហានបុក(កូរ៉េ) និង​ការ​សម្តែង​នូវ​ក្បាច់គុន យូដូ (ជប៉ុន) និង តែក្វាន់ដូ (កូរ៉េ) ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​កម្មវិធី​នេះ ក៏​មាន​ការ​សម្តែង​សិល្បៈ​សម័យ​តាម​បែប J-Pop និង K-Pop ផង​ដែរ។

 

សូម​អញ្ជើញ​ចូលរួម​កម្សាន្ត និង​យល់​ដឹង​ពី​វប្បធម៌​របស់​ប្រទេស​ទាំងពីរ​នេះ​ទាំង​អស់​គ្នា!

 

កម្មវិធី​នេះ​បើក​ជូន​ដល់​សាធារណជន​ចូលរួម​ដោយ​សេរី!

 

ពិធី​បុណ្យ​សែន​ព្រះ​ខែ តាម​បែប​ប្រពៃណី​ជប៉ុន និង​កូរ៉េ នៅ​កម្ពុជា