​ក្រសួង​៖ រក​ឃើញ​ហ្ស៊ីកា​​នៅ​កម្ពុជា​មាន​៧​ករណី​ពី​ឆ្នាំ​២០០៧​ដល់​២០១០

រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ រកឃើញជំងឺហ្ស៊ីកា ចំនួន០៧ករណី ហើយហ្ស៊ីកាទាំង៧ករណីនេះ ជាប្រភេទវីរុសក្នុងស្រុក មិនមែននាំចូលពីប្រទេសទ្វីបអាមេរិក និងអាហ្វ្រិកទេ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះទៀតសោតបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ន ពុំទាន់រកឃើញមានករណីហ្ស៊ីកានេះឡើយទេ។ ដោយឡែកក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីអំពីការបង្ការជំងឺឆ្លងបណ្ដាល មកពីវីរុសហ្ស៊ីកា (ZIKA VIRUS) ក៏បានរៀបរាប់លំអិតពីការចម្លងមេរោគហ្ស៊ីកា និងវិធីការពារ សម្រាប់ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖

​ក្រសួង​៖ រក​ឃើញ​ហ្ស៊ីកា​​នៅ​កម្ពុជា​មាន​៧​ករណី​ពី​ឆ្នាំ​២០០៧​ដល់​២០១០

ប្រភព ៖ kqube

  • ​ក្រសួង​៖ រក​ឃើញ​ហ្ស៊ីកា​​នៅ​កម្ពុជា​មាន​៧​ករណី​ពី​ឆ្នាំ​២០០៧​ដល់​២០១០已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: