កម្ពុជានាំទំនិញទៅថៃកើនឡើង៥២ភាគរយថៃនាំទំនិញមកកម្ពុជាថយចុះ១៦ភាគរយ

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃមានទឹកប្រាក់ប្រមាណ៣.១០៨លានដុល្លារក្នុងនោះថៃនាំទំនិញមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ២.៤២៩លានដុល្លារ និង កម្ពុជានាំទំនិញទៅប្រទេសថៃមានទំហំទឹកប្រាក់ចំនួន៦៧៩លានដុល្លារ ។ ប៉ុន្តែការនាំទំនិញពីថៃមកកាន់កម្ពុជាថយចុះ១៦ ភាគរយ រីឯកម្ពុជានាំទំនិញទៅកាន់ប្រទេសថៃមានការកើនឡើងចំនួន៥២ភាគរយទៅវិញ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជាដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅភោជនីយ ដ្ឋានថៃ ផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ។

កម្ពុជានាំទំនិញទៅថៃកើនឡើង៥២ភាគរយថៃនាំទំនិញមកកម្ពុជាថយចុះ១៦ភាគរយ

លោកស្រី ជីរ៉ាណាន់ វង្សមង្គល មាន ប្រសាសន៍ថា ថៃនឹងរៀបចំពិព័រណ៍ពាណិជ្ជ កម្មឆ្នាំ២០១៦នៅមជ្ឈមណ្ឌលកោះពេជ្រ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥-១៨ ខែ កញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណងបង្ហាញអំពីសក្ដានុពលនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃនឹងប្រទេសកម្ពុជាក៏ដូចជាការភ្ជាប់ទំនាក់ទំនងផ្នែកវប្បធម៌ ប្រពៃណីនិង ការផ្សារភ្ជាប់ សង្គមរវាងប្រជាជនទាំង២ និងប្រទេសទាំង២ឲ្យកាន់ល្អប្រសើរថែមទៀត។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល មាន ប្រសាសន៍ទៀតថា ពិព័រណ៍នេះមានក្រុម ហ៊ុនថៃចូលរួមចំនួន២០០ក្រុមហ៊ុននិងមានស្តង់២៥០ ហើយក្នុងឆ្នាំនោះមានរៀបចំ ស្តង់ ពិសេសសម្រាប់ក្រុមហ៊ុនថ្មីៗរបស់ថៃដែលត្រូវការរកតំណាងចែកចាយទំនិញនៅកម្ពុជាស្តង់វិស័យអប់រំដោយមានសាកល វិទ្យាល័យល្បីៗមួយចំនួនមកចូលរួមតាំងបង្ហាញដល់និស្សិតកម្ពុជាដែលមានចំណាប់ អារម្មណ៍ និងចង់បន្តការសិក្សានៅប្រទេសថៃជាដើម។ នៅក្នុងពិព័រណ៍នោះក៏មានការ បង្ហាញនិងបង្រៀនធ្វើម្ហូបថៃនំថៃនិងផ្នែកលក់ម្ហូបអាហារថៃ និងការបង្ហាញពីរបៀប ធ្វើម៉ាស្សា និងស្ប៉ាផងដែរ។

កម្ពុជានាំទំនិញទៅថៃកើនឡើង៥២ភាគរយថៃនាំទំនិញមកកម្ពុជាថយចុះ១៦ភាគរយ

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បន្ត ទៀតថា ក្រៅពីនេះនឹងមានទំនិញយកមកដាក់បង្ហាញដូចជាសម្ភារសំណង់និងគ្រឿងបន្លាស់ម៉ាស៊ីន សម្លៀកបំពាក់ និងវាយន ភណ្ឌ សុខភាព និងសម្ផស្ស សម្ភារប្រើ ប្រាស់ក្នុងផ្ទះ វត្ថុអនុស្សាវរីយ៍និងតុបតែង ផ្ទះ សម្ភារធ្វើពីស្បែក ស្បែកជើង សម្ភារ អគ្គិសនី និងអេឡិចត្រូនិកផងដែរ ។

លោកស្រីបានបញ្ជាក់បន្ថែមថា ពិព័រណ៍ នេះធ្វើឡើងក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សារនៅកម្ពុជាដើម្បីឲ្យប្រជាជនកម្ពុជាបានប្រើប្រាស់ផលិតផលថៃដែលមានគុណភាព ល្អ តម្លៃថោកសមរម្យ និងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ ទំនិញថៃមានឱកាសបានទិញទំនិញពីម្ចាស់ រោងចក្រដោយផ្ទាល់៕ ហេង សូរិយា

ប្រភព៖ Nokorwatnews

  • កម្ពុជានាំទំនិញទៅថៃកើនឡើង៥២ភាគរយថៃនាំទំនិញមកកម្ពុជាថយចុះ១៦ភាគរយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: