អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ

តាម AFP ផ្សាយថា តុលាការវៀតណាមបានកាត់ទោសអតីតបុគ្គលិកធនាគារ រួមទាំងនាយកផង ចំនួន ៣៦ នាក់ពីបទលួចដកប្រាក់ពីគណនីអតិថិជនចំនួនជាង ៤០០ លានដុល្លារ ដាក់ចូលបញ្ជីគណនីរបស់ខ្លួន ដែលនេះចាត់ទុកជាចំនួនលួចច្រើនបំផុតផ្នែកធនាគាររបស់ប្រទេសវៀតណាម ។

អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ
Former chairman of the Construction Bank Pham Cong Danh (2nd R, front) and other defendants stand in front of dock with policeman while hearing their verdict at a court in Ho Chi Minh city, Vietnam September 9, 2016. Mandatory credit VNA/Manh Linh/via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. MANDATORY CREDIT. VIETNAM OUT. NO RESALES. NO ARCHIVES.MANDATORY CREDIT TPX IMAGES OF THE DAY.

ហ្វាម កុង សែង អតីតប្រធានធនាគារសំណង់ (Construction Bank) បានទទួលទោស ៣០ ឆ្នាំ រីឯបុគ្គលិកដទៃទៀត ត្រូវជាប់ពន្ធនាគារ ២២ ឆ្នាំ និង ព្យួរទោស ៣ ឆ្នាំក្នុងម្នាក់ៗ ។ អ្នកទាំងនោះជាអ្នកទទួលខុសត្រូវចំពោះការបាត់ប្រាក់ពីធនាគារចំនួនជាង ៤០០ លានដុល្លារ ។ កាសែត«តឿយចេ» របស់រដ្ឋាភិបាលរាយការណ៍ដូច្នេះ ។

ផ្នែកធនាគារនៃប្រទេសវៀតណាមកាលពីឆ្នាំកន្លងទៅ បានកើនឡើង ៦,៧ ភាគរយ ចាត់ទុកជាការរីកលូតលាស់លឿនបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដែលបានពីការនាំចេញទំនិញសព្វសារពើ ការបណ្តាក់ទុនពីបរទេស និង ការបរិភោគក្នុងប្រទេសកើនឡើង ប៉ុន្តែបំណុលសាធារណៈកើនខ្ពស់ សហគ្រាសពេញទៅដោយបញ្ហា និង ការការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីដែលបំពេញតួនាទី ទាំងនេះបណ្តាលឱ្យភាពលូតលាស់សេដ្ឋកិច្ចមិនមានស្ថិរភាព ។

ភាគធនាគាររបស់ប្រទេសវៀតណាម ដោយសារតែរឿងអាស្រូវជាច្រើនកាលពីឆ្នាំមុនៗ បណ្តាលឱ្យឈានទៅចាប់ឃុំអ្នកធុរកិច្ច និង អ្នកប្រតិបត្តិករល្បីៗពីបទប្រព្រឹត្តអំពើពុករលួយ កឹបកេងថវិកាជាតិ និង គ្មានសមត្ថភាព ជាដើម ៕សូរ្យសែង (MGR Online)
អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ

អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ

អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ

អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ

 

ប្រភព៖ Matenak

  • អតីតប្រធានធនាគារលួចប្រាក់ជាង ៤០០ លានដុល្លារ ជាប់គុក ៣០ ឆ្នាំ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: