គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​…

ខេត្តកំពង់ធំ៖  កាលពីរសៀលថ្ងៃទី១៣កញ្ញា២០១៦ នៅភូមិឈូក ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានទ្វារដែក១ផ្ទាំងបានរលំសង្កាត់លើក្មេងប្រុសម្នាក់ បណ្ដាលឲ្យស្លាប់នៅនិងកន្លែង និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ។

បើយោងតាមប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះនិងឪពុកម្តាយក្មេងប្រុសគឺជាបងប្អូនបង្កើតនឹងគ្នា ។ ម្ចាស់ផ្ទះឈ្មោះ ទែន រឿន ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ វ៉ា ផុន អាយុ៣៦ឆ្នាំ ឪពុកក្មេងប្រុសរងគ្រោះឈ្មោះ ទែន ឡូន អាយុ២៦ឆ្នាំ មានប្រពន្ធឈ្មោះ ផន ស្រីរ័ត អាយុ២៣ឆ្នាំ អ្នកទាំង២នាក់បងប្អូន និងប្រពន្ធ បាននាំគ្នាចំណាកស្រុកទៅធ្វើជាពលករនៅប្រទេសថៃអស់ហើយ ដោយទុកផ្ទះចោល ហើយផ្ញើកូនៗនៅជាមួយបងប្អូន ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញក្មេងប្រុសឈ្មោះ មាន គើ ភេទប្រុស អាយុ៧ឆ្នាំ និងក្មេងស្រីឈ្មោះ ធឿន ម៉ារ៉ា អាយុ៤ឆ្នាំ មានឪពុកឈ្មោះ យួន ធឿន អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ហ៊ត ហេន អាយុ២៦ឆ្នាំដូចគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ បាននាំគ្នារុញទ្វារដែករបស់ម្ចាស់ផ្ទះឈ្មោះ ទែន រឿន ត្រូវជាអ៊ំលេង នៅពេលដែលក្មេងៗទាំង២នាក់កំពុងតែរុញទ្វារដែកទៅមកលេងយ៉ាងសប្បាយរីករាយ ស្រាប់តែទ្វារដែក១ផ្ទាំងនោះក៏របូតផុតពីគន្លឹះរបស់វា ធ្វើឲ្យដួលរលំសង្កត់ទៅលើកុមារទាំង២នាក់បណ្តាលឲ្យកុមារាឈ្មោះ មាន គើ បែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែង ឯកុមារីឈ្មោះ ធឿន ម៉ារ៉ា រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តរទៅកាន់ទីក្រុងភ្នំពេញ ៕

គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​… គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​… គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​… គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​…

ប្រភព ៖ vd7news

 

  • គ្រោះ​ចៃដន្យ​ !! ផ្ដាច់ជីវិត​គួរឲ្យ​រន្ធត់​ មួយ​ពព្រិច​ភ្នែក​បាត់បង់​កូន​…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: