អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល ​បាន​ត្រឡប់​ចូល​ដែន​ជម្រក​ធម្មជាតិ​វិញ

ខេត្តកោះកុង៖ សត្វអណ្ដើកហ្លួង ឬ អណ្ដើកសរសៃដែលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា ចំនួន២០៦ក្បាល ត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) សហការជាមួយរដ្ឋបាលជលផល ដឹកជញ្ជួនទៅកាន់មជ្ឈមណ្ឌលថ្មី ឈ្មោះថា “មជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូនខេត្តកោះកុង”ដើម្បីចិញ្ចឹម ថែរក្សា និងបង្កាត់ពូជ នៅក្នុងទីតាំងភូមិសាស្ត្រស្រុកមណ្ឌលសីមា។លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បាននិយាយថា “អណ្ដើកហ្លួងកំពុង ប្រឈមនឹងហានិភ័យខ្ពស់ឈានដល់ ការផុតពូជ ខណៈចំនួនរបស់ពួកវាមានតិចតួចបំផុតកំពុងរស់នៅក្នុងដែនទឹកធម្មជាតិ ហើយប្រឈមនឹងបញ្ហាច្រើនដើម្បីរស់រាន្តមានជីវិត។

អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល ​បាន​ត្រឡប់​ចូល​ដែន​ជម្រក​ធម្មជាតិ​វិញ

តាមរយៈការការពារសំបុក និងកូនអណ្ដើកហ្លួងទើបតែញាស់ ក្រុមអភិរក្សរបស់លោកកំពុងតែបង្កើន ឱកាសរស់រាន្តមានជីវិតសម្រាប់ប្រភេទសត្វដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាមួយនេះ។ ដើម្បីបង្កើនការការពារចំពោះសត្វល្មូនប្រភេទ ក្រុមលោកក៏បានរួមគ្នា សាងសង់មជ្ឈមណ្ឌលដែលផ្តល់ការគាំពារល្អបំផុតសម្រាប់សត្វអណ្ដើកហ្លួង។”បច្ចុប្បន្ននេះ សត្វអណ្ដើកហ្លួងកំពុងទទួលរងការគំរាមកំហែងពីការបំផ្លាញ ទីជម្រក តាមរយៈការបូមខ្សាច់ ការកាប់ឆ្ការព្រៃលិចទឹក និងការនេសាទខុស ច្បាប់ជាដើម។ ការកើនឡើងនៃការរំខាននាពេលថ្មីៗនេះនៅតាមប្រព័ន្ធព្រែក ស្រែអំបិលខេត្តកោះកុងដែលជាទីជម្រកតែមួយគត់របស់ពួកវានៅក្នុងប្រទេសកម្ពុជា កំពុងធ្វើឲ្យប្រភេទសត្វនេះស្ថិតក្នុងហានិភ័យខ្ពស់ឈានដល់ការផុតពូជ។

អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល ​បាន​ត្រឡប់​ចូល​ដែន​ជម្រក​ធម្មជាតិ​វិញ

បណ្ឌិត Ross Sinclair នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា បាននិយាយថា៖ “មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលជលផល និងអង្គការ WCS ដើម្បីសង្គ្រោះសត្វអណ្តើកហ្លួងនៅកម្ពុជា។យើងសង្ឃឹមថានឹងមានប្រភេទសត្វផ្សេងៗទៀតដូចជាក្រពើត្រីជាដើមរស់នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។  នាពេលខាងមុខ ហើយប្រហែលជាអភិវឌ្ឍមជ្ឈមណ្ឌលនេះទៅជាកន្លែងទេសចរដើម្បីអាចរកចំណូលសម្រាប់អភិរក្សសត្វអណ្ដើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះ”។

អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល ​បាន​ត្រឡប់​ចូល​ដែន​ជម្រក​ធម្មជាតិ​វិញ

សូមបញ្ជាក់ថា អណ្ដើកហ្លួង គឺជាអណ្ដើកមួយប្រភេទដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតមួយ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិត ផុតពូជបំផុតនៅលើសាកលលោក ហើយនៅប្រទេសកម្ពុជាប្រភេទនេះត្រូវ បានចាត់ជាប្រភេទជិតផុតពូជតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។ អណ្ដើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ ២០០០នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមានរស់នៅតាមប្រព័ន្ធព្រែកស្រែ អំបិល។

ចាប់តាំងពីពេលនោះមក រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុកដោយមានការចូលរួមពីប្រជាសហគមន៍នៅ ក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីតអ្នកប្រមូលពង និង កូនសត្វអណ្ដើកហ្លួងឲ្យធ្វើការជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្ដើកហ្លួងជំនួសឲ្យការប្រមូលយកពងកូនទៅលក់។ កូនដែលញាស់ចេញពីសំបុកដែលបានការពារនោះ ត្រូវបានយកទៅកាន់ មជ្ឈមណ្ឌលអភិរក្សដើម្បីធ្វើការចិញ្ចឹម និងថែរក្សារហូតដល់ពេលវាអាចរស់ នៅក្នុងធម្មជាតិដោយខ្លួនឯងបាន៕

ប្រភព ៖ kqube

  • អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល ​បាន​ត្រឡប់​ចូល​ដែន​ជម្រក​ធម្មជាតិ​វិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: