ចិន​នឹង​ចំណាយ​ប្រាក់​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​៦៨១០​គ្រឿង​បន្ថែម

ក្រុមហ៊ុនអាកាសចរណ៍នៅចិន នឹងចំណាយលើសពី១ពាន់ពាន់លានដុល្លារអាមេរិក លើការទិញយន្តហោះថ្មី ក្នុងរយៈពេល២០ឆ្នាំខាងមុខ ដោយសារតែតម្រូវការទីផ្សារក្នុងការហោះហើរ មានការកើនឡើងខ្លាំង ដែលគេអាចប្រើពាក្យបានថា Booming ។ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវគេប៉ាន់ស្មានថា អាចស្មើនឹងការទិញយន្តហោះ៦៨១០គ្រឿង ដែលវានឹងធ្វើឲ្យចិន ក្លាយជាទីផ្សារមួយដែលក្រុមហ៊ុនផលិតយន្តហោះ Boeing ហៅថា “ទីផ្សារខ្ទង់ពាន់ពាន់លានដំបូង នៃវិស័យអាកាសចរណ៍”

ចិន​នឹង​ចំណាយ​ប្រាក់​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​៦៨១០​គ្រឿង​បន្ថែម

លោក Randy Tinseth ប្រធានប្រតិបត្តិផ្នែកទីផ្សារ នៃក្រុមហ៊ុន Boeing ខាងផ្នែកពាណិជ្ជកម្មយន្តហោះ បានបញ្ជាក់ក្នុងលិខិតដែលចេញផ្សាយថា អ្នកដំណើរក្នុងប្រទេសចិន នឹងកើន៦.៤% ក្នុងមួយឆ្នាំ នៅរយៈពេល២០ឆ្នាំទៀត ។យន្តហោះដែលចិននឹងត្រូវការនោះ ជាប្រភេទយន្តហោះដែលដឹកមនុស្សបានចន្លោះពី៩០ ទៅ២៣០នាក់ ដែលនឹងបម្រើទាំងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ហើយការបន្ថែមយន្តហោះ១៥៦០គ្រឿងទៀតនេះ នឹងបង្កើនចំនួនយន្តហោះក្នុងប្រទេសនេះ ដល់ទៅ៣ដង ក្នុងរយៈពេល២០ឆ្នាំខាងមុខ ។

ចិន​នឹង​ចំណាយ​ប្រាក់​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​៦៨១០​គ្រឿង​បន្ថែម

សូមបញ្ជាក់ថា ខណៈដែលចិនស្ថិតក្នុងតំណែងនៃមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ក្រុមហ៊ុន Boeing បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យអាកាសចរណ៍ ក៏ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធនៅចិនដែរ ដោយកាលពីឆ្នាំ២០១៥ ក្រុមហ៊ុនយន្តហោះដដែលនេះ បានធ្វើការប៉ាន់ស្មានថា ក្រុមហ៊ុនអាកាសចរណ៍នៅចិន នឹងចំណាយប្រាក់៩៥០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២០ឆ្នាំខាងមុខ ៕

ប្រភព ៖ kqube

  • ចិន​នឹង​ចំណាយ​ប្រាក់​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​៦៨១០​គ្រឿង​បន្ថែម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: