ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​៣៤​ខេត្ត​ត្រៀម​ខ្លួន​សម្រាប់​ទឹក​ជំនន់

ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​៣៤​ខេត្ត​ត្រៀម​ខ្លួន​សម្រាប់​ទឹក​ជំនន់

អាជ្ញាធរឧតុនិយមថៃបានព្រមានទៅដល់ប្រជាជននៅតាមបណ្ដាខេត្តចំនួន៣៤ នៅភាគខាងជើង ភាគឦសាន និងភាគខាងកើតប្រទេស ឲ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងតាមដានអាកាសធាតុជាប្រចាំ។ នេះដោយយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។បើតាមកាសែតថៃមួយនេះ នៅព្រឹកថ្ងៃនេះព្យុះត្រូពិកឈ្មោះ Rai កំពុងគ្របដណ្ដប់លើប្រទេសឡាវនិងភាគឦសាននៃប្រទេសថៃ។ ព្យុះនេះកំពុងតែថមថយឥទ្ធិពល ប៉ុន្តែបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំនៅតំបន់នោះ។អាជ្ញាធរទប់ស្កាត់និងជួយសង្គ្រោះគ្រោះមហន្តរាយបានត្រៀមខ្លួនដាក់ពង្រាយកម្លាំងរបស់ខ្លួននៅតាមទីតាំងជួបប្រទះទឹកជំនន់លឿននៅតាមបណ្ដាខេត្តចំនួន៣៤៕

ប្រភព ៖ vodhotnews

 

  • ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​៣៤​ខេត្ត​ត្រៀម​ខ្លួន​សម្រាប់​ទឹក​ជំនន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: