ប្រពន្ធ​ឃើញ​សព​ប្ដី​លុតជង្គង់​ បង្ហូរទឹក​ភ្នែក​ខ្លោចចិត្ត​ជាខ្លាំង​​ ខណៈ​បាត់​យូរ​ហើយ​ដើររកមិនឃើញ​

ខេត្តកំពង់ឆ្នាំង៖  កាលពីថ្ងៃទី១៣កញ្ញា២០១៦ម្សិលមិញនេះប្រទះឃើញ សពជនរងគ្រោះដែលគេស្គាល់ថាឈ្មោះ អ៊ឹម អុល អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។ជនរងគ្រោះជាមនុស្សមិនសូវមាំទាំនោះទេ ហើយគាត់ក៏ជាមនុស្សចូលចិត្តផឹកស្រាច្រើនណាស់ដែរ ។ កាលពី៣ថ្ងៃមុន ជនរងគ្រោះបានទៅផឹកស្រាជាមួយមិត្តភក្តិរបស់គាត់នៅក្នុងភូមិជាមួយ គ្នា លុះដល់ម៉ោងជាង៧យប់គាត់ក៏លាមិត្តភក្តិរបស់គាត់ត្រឡប់មកផ្ទះវិញ ដោយដើរកាត់វាលស្រែក្រោយភូមិដែលមានចម្ងាយប្រហែលជាជាង៥០០ម៉ែត្រ ។

ប្រពន្ធ​ឃើញ​សព​ប្ដី​លុតជង្គង់​ បង្ហូរទឹក​ភ្នែក​ខ្លោចចិត្ត​ជាខ្លាំង​​ ខណៈ​បាត់​យូរ​ហើយ​ដើររកមិនឃើញ​

ចំណែកប្រពន្ធមិនបានដឹងថាប្តីរបស់ប្ដីគាត់ទៅណាមកណានោះទេ គាត់បានដើររកតែមិនឃើញ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ទើបអ្នកភូមិប្រទះឃើញប្តីរបស់គាត់ដេកស្លាប់ក្នុងស្រែហើម ស្អុយរលួយទៅហើយ ធ្វើឲ្យគាត់លុតជង្គង់ស្រក់ទឹកភ្នែកអាណិតប្តីជាខ្លាំង ។សមត្ថកិច្ចបានបន្តថា បើតាមការធ្វើកោសល្យវិច្ច័យតាមបច្ចេកទេសជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ហើយដួលទៅក្នុងស្រែពេលយប់គ្មានអ្នកណាឃើញ ទើបស្លាប់គ្មានអ្នកណាដឹងបែបនេះ ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖ vd7news

  • ប្រពន្ធ​ឃើញ​សព​ប្ដី​លុតជង្គង់​ បង្ហូរទឹក​ភ្នែក​ខ្លោចចិត្ត​ជាខ្លាំង​​ ខណៈ​បាត់​យូរ​ហើយ​ដើររកមិនឃើញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: