ឃ្លាំង​អាវុធ​គីមី​មួយ​កន្លែង​របស់ ISIS ត្រូវ​យន្តហោះ​អាមេរិក​១២​គ្រឿង កម្ទេច​សល់​តែ​ផេះ

ឃ្លាំងអាវុធគីមីមួយកន្លែងរបស់ក្រុមឧទ្ទាម ISIS ក្នុងប្រទេសអ៊ីរ៉ាក់ ដែលកែប្រែចេញពីរោងចក្រថ្នាំនោះ ឥឡូវនេះត្រូវបានអាកាសអាមេរិក ប្រើយន្តហោះចម្បាំងចំនួន១២គ្រឿង កម្ទេចចោលសល់ត្រឹមតែផេះ នេះបើយោងតាមការឲ្យដឹង ពីសំណាក់មេបញ្ជាការកងទ័ពអាកាសខ្ពស់បំផុតម្នាក់ ។

ឃ្លាំង​អាវុធ​គីមី​មួយ​កន្លែង​របស់ ISIS ត្រូវ​យន្តហោះ​អាមេរិក​១២​គ្រឿង កម្ទេច​សល់​តែ​ផេះ

លោកឧត្ដមសេនីយ៍ Jeffrey Harrigian ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលរបស់កងទ័ពអាកាស ដោយលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាមេរិកបានប្រើយន្តហោះចម្បាំង១២គ្រឿង វាយប្រហារលើគោលដៅ៥០កន្លែងផ្សេងគ្នា តែលោកមិនបានដឹងទេថា តើរោងចក្រអាវុធគីមីនោះ មានគីមីប្រភេទអីខ្លះក្នុងនោះ ។

ឃ្លាំង​អាវុធ​គីមី​មួយ​កន្លែង​របស់ ISIS ត្រូវ​យន្តហោះ​អាមេរិក​១២​គ្រឿង កម្ទេច​សល់​តែ​ផេះ

របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែមុន បង្ហាញឲ្យឃើញថា ទាំងក្រុមឧទ្ទាម ISIS ទាំងក្រុមរដ្ឋាភិបាលលោក Bashar al-Assad សុទ្ធតែបានប្រើអាវុធគីមី ក្នុងសង្គ្រាមស៊ីវិលដែលបន្តមកអស់រយៈពេល៥ឆ្នាំនេះ ។ក្នុងពេលនេះ ក្រុមកងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានចាត់ទុកឃ្លាំងអាវុធ និងអាវុធគីមីរបស់ ISIS ជាគោលដៅធំសម្រាប់វាយប្រហារ ដោយគេនឹងបន្តសម្លាប់មេដឹកនាំ និងព្យាយាមបំផ្លាញអាវុធគីមីទាំងនោះ តាមតែអាចធ្វើបាន ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការវាយប្រហារឃ្លាំងអាវុធគីមីលើកនេះ អាមេរិកបានប្រើយន្តហោះជាច្រើនប្រភេទ ក្នុងនោះមានយន្តហោះចម្បាំង F-15s, A-10s, F-18s, F-16s និងយន្តហោះ B-52 មួយគ្រឿង ៕

ប្រភព ៖ kqube

  • ឃ្លាំង​អាវុធ​គីមី​មួយ​កន្លែង​របស់ ISIS ត្រូវ​យន្តហោះ​អាមេរិក​១២​គ្រឿង កម្ទេច​សល់​តែ​ផេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: