ចិន​ថា​ខ្លួន​មិន​អាច​ទប់ស្កាត់​​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ទេ

ចិន​ថា​ខ្លួន​មិន​អាច​ទប់ស្កាត់​​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ទេ

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី  ហ៊ួ ឈុនយីង (Hua Chunying)  បានលើកឡើងកាលពីថ្ងៃចន្ទកន្លងមកថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអាចទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននោះទេ ហើយអ្នកស្រី បានចោទប្រកាន់ថា អាមេរិកបានបញ្ឆេះជម្លោះជាមួយទីក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់  Asian Correspondent កាលពីថ្ងៃម្សិលមិញ។លោកស្រី ហ៊ួ ឈុនយីង ថ្លែងដូច្នេះក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក  អាសហ៍ ខាធ័រ (Ash Carter)  មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនដែលជាសម្ពន្ធមិត្តផ្នែកនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងមានទំនួលខុសត្រូវយ៉ាងសំខាន់ក្នុងរឿងនេះពិសេសថា ចិនអាចកែប្រែស្ថានភាពបច្ចុប្បន្នឲ្យប្រសើរបាន។

ប្រតិកម្មពាក្យសម្ដីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែលើកទី៥របស់កូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែកញ្ញាកន្លងមកថ្មីៗនេះ។បើតាម Asian Correspondent អ្នកស្រី ហ៊ួ ឈុនយីង ក៏បានចោទការបាញ់គ្រាប់របស់កូរ៉េខាងជើងថា កើតចេញពីទង្វើរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការដំឡើងប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងថា អាមេរិកគួរជាអ្នកទទួលខុសត្រូវទើបត្រឹមត្រូវ។យ៉ាងណាក្ដីសេតវិមាននៅតែយល់ថា ចិនដើរតួនាទីសំខាន់ ដើម្បីផ្អាកកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ៕

ប្រភព ៖ vodhotnews

  • ចិន​ថា​ខ្លួន​មិន​អាច​ទប់ស្កាត់​​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ទេ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: