អតីត​បេក្ខនារី The Voice Cambodia ត្រៀម​ចេញ Original Song និពន្ធ​ខ្លួន​ឯង

តាក ណារីតា  ដែល​ជា​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​ The Voice Cambodia រដូវ​កាល​ទី​២ ​​បាន​បង្ហើប​ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នាង​នឹង​ចេញ Original Song ដែល​សរសេរ​ដោយ​ខ្លួន​នាង​តែ​ម្ដង។

 

អតីត​បេក្ខនារី The Voice Cambodia ត្រៀម​ចេញ Original Song និពន្ធ​ខ្លួន​ឯង

 

តាក ណារីតា បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ Blind Audition ​សប្ដាហ៍​ទី២​ដោយ​លើក​យក​បទ​ “ព្រោះ​បង​ស្រឡាញ់​គេ​ខ្លាំង​” មក​បង្ហាញ និង​​ធ្វើ​បាន​ជោគ​ជ័យ​ក្នុង​វគ្គ​ទី​មួយ​នេះ ​​ដោយ​ត្រូវ​បាន​ជ្រើស​រើសដោយ​​​ ឆន សុវណ្ណរាជ ជា​គ្រូ​បង្វឹក។ ពាក់ព័ន្ធ​នឹង​ Original Song របស់​នាង​វិញ ណារីតា បាន​បញ្ជាក់​ថា ទោះ​បី​នាង​មិន​បាន​ទទួល​ជយលាភី​ក្នុង​ការ​ប្រឡង​ក៏​ដោយ​តែ​នាង​មិន​ដែល​គិត​ថា​នឹង​បោះ​បង់​ចោល​ផ្នែក​ចម្រៀង​នេះ​ទេ។

 

“ដោយ​សារ​ក្ដី​ស្រលាញ់​ ធ្វើ​ឲ្យ​ខ្ញុំ​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់​ ខ្ញុំ​ដឹង​ថា​ ការ​ធ្វើ​ចម្រៀង​វា​ពិបាក​ ព្រោះ​ខ្ញុំ​មិន​ដែល​​ធ្លាប់​បាន​សាក​ល្បង​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​វា ​ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​ Original Song ៣​បទ​ហើយ​ក្នុង​ដៃ​ហើយ” នាង​ថ្លែង។ បទ​ចម្រៀង​ទាំង​នោះ ត្រៀម​នឹង​ចេញ​ក្នុង​ពេល​បន្តបន្ទាប់​ខាង​មុខ៕

 

 

អត្ថបទ៖ SAMEDY​​​​