ម៉ាស្សបិទមុខបំបាត់ជាំក្រហម ដោយត្រសក់ ប្រទាលកន្ទុយក្រពើ និង ជីវ៉ាន់ស៊ុយ

 

នេះគឺជាម៉ាស្សបិតមុខដ៏ប្រសើរបំផុតនៅគ្រប់រដូវកាល ជាពិសេសនៅពេលអ្នកធ្វើដំណើរចេញទៅក្រៅ ត្រូវកំដៅថ្ងៃ ទឹកភ្លៀង និងសំដិលត្រូវខ្យល់ច្រើន ហើយពេលត្រលប់មកវិញវានឹងធ្វើអោយស្បែកមុខឡើង គ្រើម ជាំ និងស្ងួត ។

ការយកសារធាតុទាំង ៣នេះមកធ្វើជាម៉ាស្សបិតមុខ គឺសក្តិសមបំផុតសម្រាប់ស្បែកគ្រប់ប្រភេទ ជាពិសេសស្បែកដែលត្រូវជាំក្រហមនិងជាំខ្មៅដោយកំដៅថ្ងៃ ។ ចំពោះផ្លែត្រសក់គឺមានផ្ទុកជាតិទឹកច្រើន និងសារធាតុអាស៊ីតធម្មជាតិ អាស្កូប៊ីក (ascorbic) និងកាហ្វេអីក (caffeic) ជួយធ្វើអោយស្បែកទន់ និងកាត់បន្ថយសភាពហើមនៃស្បែក ហេតុដូច្នេះហើយបានជាគេនិយម ចិតត្រសក់ជាចំណិតស្តើងៗយកមកបិតលើមុខ។

ក្រៅពីនេះក្នុងផ្លែត្រសក់មានកម្រិតសារធាតុតុល្យភាពអាស៊ីត ph ល្អសម្រាប់ស្បែក ដោយវាជួយអោយស្បែក មានតុល្យភាព និងពង្រឹងសុខភាពស្បែក ។ បន្ថែមពីនេះ សារធាតុខាប់នៃប្រទាលកន្ទុយក្រពើក៏មានផ្ទុកនូវសមាសធាតុល្អបំផុតក្នុងការព្យាបាលស្បែកខូចដ៏មាន ប្រសិទ្ធិភាពណាស់ដែរ ដោយសារវាអាចជួយព្យាបាលស្បែកខូចគ្រប់ប្រភេទ ស្បែកជាំដោយកំដៅថ្ងៃ និងជួយបំបាត់មុន ដោយវាមានសារធាតុបេតាការ៉ូទីន វីតាមីន C និង E សារធាតុអាស៊ីតសាលីស៊ីឡិក (salicylic) ដែលអ្នកគួរ យកមកប្រើដើម្បីព្យាបាលស្បែក ជាពិសេសប្រទាលកន្ទុយក្រពើណាដែលស្រស់ ។

ដូច្នេះអ្នកត្រូវរក្សាទុកប្រទាលនេះនៅកន្លែងដែលសមស្រប ហើយបើរក្សាទុកក្នុងទូរទឹកកក គឺពិតជាប្រសើរ ។ ចំណែកស្លឹកជីវ៉ាន់ស៊ុយវិញ គឺអាចជួយរក្សាលំនឹងតុល្យភាពជាតិប្រេងលើស្បែកមុខ និងអាចជួយព្យាបាលបញ្ហារលាកស្បែក ជួយអោយស្បែកភ្លឺរលោង ព្រោះវាសំបូរដោយសារធាតុរ៉ែខនិជ វីតាមីនគ្រប់ប្រភេទ បេតាការ៉ូទីន សង្កសី កាល់ស្យូម និងប៉ូតាស្យូម ជួយអោយស្បែកភ្លឺរលោង ។

ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការផ្សំធ្វើម៉ាស្សបិទមុខ ៖
• យកត្រសក់ស្រស់ប្រវែង ពី ៥ទៅ ៨មីលីម៉ែត្រ លាងសំអាតអោយស្អាត និងមិនបាច់ចិតសំបកចេញក៏បាន ។
• យកសារធាតុខាប់អន្ធិលនៃប្រទាលកន្ទុយក្រពើចំណុះ ១/៤នៃពែង
• និងយកស្លឹកជីវ៉ាន់ស៊ុយបរិមាន ១/៤នៃពែងតូចល្មម ។

វីធីធ្វើ ៖ គឺអ្នកត្រូវលាយសមាសធាតុនេះទាំងអស់បញ្ចូលគ្នា ទៅកិនក្នុងម៉ាស៊ីនកិនទឹកផ្លែឈើ កិនរហូតទាល់តែ ម៉ត់ល្អ រួចយកទៅលាបលើមុខ តែមិនត្រូវអោយប៉ះត្រូវភ្នែកនោះទេ ។ ទុកចោលលើមុខរយៈពេលពី ១០ទៅ ១៥នាទី រួចយកក្រណាត់ស្អាតត្រជាក់មកជូតចេញថ្មមៗ ។ បន្ទាប់មកប្រើទឹកជូតមុខ ថូនើ (toner) និងលាប គ្រឿងសំអាងជួយអោយស្បែកមានសំណើមបន្ថែម ៕

ប្រភព ៖ pmhotnews

  • ម៉ាស្សបិទមុខបំបាត់ជាំក្រហម ដោយត្រសក់ ប្រទាលកន្ទុយក្រពើ និង ជីវ៉ាន់ស៊ុយ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ចំនេះដឹង
Tags: