រដ្ឋមន្ត្រី​អប់រំ បង្គាប់​ឲ្យ​មន្ទី​អប់រំ​ខេត្ត យកចិត្តទុកដាក់​ចំពោះ​សិស្ស​និទ្ទេស​A ដែល​ត្រូវ​មកជួប​សម្ដេច ហ៊ុន សែន និពន្ធដោយ : ថ្មីៗ       September-14-2016, 12:14 pm         328

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​អប់រំ បង្គាប់​ឲ្យ​មន្ទី​អប់រំ​ខេត្ត យកចិត្តទុកដាក់​ចំពោះ​សិស្ស​និទ្ទេស​A ដែល​ត្រូវ​មកជួប​សម្ដេច ហ៊ុន សែនភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បង្គាប់​ឲ្យ​មន្ទី​អប់រំ​គ្រប់​រាជធានី​ខេត្ត ដែលមាន​សិស្ស​ជាប់​និទ្ទេស A យកចិត្តទុកដាក់​រៀប​ចំ​ឲ្យ​បានល្អ​នូវ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​សិស្ស​ទាំង៤០៥នាក់ ដែល​ត្រូវ​មកជួប​សំណេះសំណាល​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២១ កញ្ញា​សប្ដាហ៍​ក្រោយនេះ។

លោក ហង់ ជួនណា​រ៉ុ​ន ស្នើ​ឲ្យ​ប្រធាន​មន្ទី​អប់រំ ចាត់តាំង​អ្នកដឹកនាំ និង​អញ្ជើញ​បេក្ខជន​និទ្ទេស​A នៅតាម​រាជធានី-ខេត្ត​របស់ខ្លួន ដោយ​មន្ទី​អប់រំ​ត្រូវ​រៀបចំ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ ដែល​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ដល់​ពួកគេ ។ ចំណែក​រាល់​ការចំណាយ​ក្នុង​បេសកកម្ម​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​របស់​មន្ទី​រ​អប់រំ យុវជន និង​កីឡា​រាជធានី -ខេត្ត​សាមី។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​អប់រំ។

កាលពី​ថ្ងៃទី១៣ កញ្ញា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A ទាំង៤០៥នាក់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី៕