នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះ​ពលរដ្ឋម្នាក់ ដែលឃាត់មុខសញ្ញាយ៉ាងសកម្ម ហើយក៏ធ្លាប់ជាប់ពន្ធនាគារ

(ភ្នំពេញ)៖ មុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ក្របួចជាប់បន្ទាប់ពីធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋចូលយកទូរទស្សន៍១គ្រឿង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់រំលងអធ្រាត រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ទើបសមត្ថកិច្ចឃាត់ខ្លួនជាប់។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបានឈ្មោះ ​ផាន់ វែង អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងបុរីសន្តិភាព២ ហើយជនសង្ស័យនេះ​ធ្លាប់ជាប់ពន្ធនាគារ​៦ខែផងដែរ ពីបទលួច និងគាស់ផ្ទះ ពលរដ្ឋក្នុងមូលដ្ឋាន។

បច្ចុបន្នជនសង្ស័យ ត្រូវបានមន្ដ្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ជនសង្ស័យ​ជា​ចោរ​គាស់​ម្នាក់​ ក្នុង​ចំណោម​គ្នា​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ដើម្បី​លួច​ទ្រព្យសម្បត្តិ ហើយ​លួច​យក​បាន​តែ​លុយ​ចំនួន​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ទៅ​ទាន់​ធ្វើការ​ឡោម​ព័ទ្ធ​ ចាប់​បាន​វាយ​ទាត់​ធាក់​ ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦  កន្លងទៅ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ប៉ៃ រ៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឡ​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ស្រុក​កំណើត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ដោយឡែក​ម្ចាស់​បន្ទប់​ដែល​ត្រូវ​ជន​នោះ​គាស់​ឈ្មោះ ឆ​ន ធាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​១១៧​ជាន់​ទី​៤ ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សាលា​វិស័យ ឃុំ​បោស​ស្រមោច ស្រុក​ប្រសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​បន្ទប់​មិន​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ទេ ដោយ​បាន​ទៅ​ដេក​លេង​នៅ​ក្នុង​បន្ទប់​ដែល​ប្អូន​របស់​ខ្លួន​ជួល​ស្នាក់​នៅ​មួយ​កន្លែង​ផ្សេង​ទៀត​។

ខណៈនោះ ជនសង្ស័យ​ក៏​បាន​ធ្វើ​សក​កម្ម​ភាព គាស់​ទ្វារ​បន្ទប់ ចូល​ទៅ​រើ​កកាយ​អីវ៉ាន់​នៅ​ក្នុង​បន្ទប់ លួច​យក​លុយ​បាន​ចំនួន​៣​ម៉ឺន​រៀល រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត