កុហកកូនប្រសារថា ប្រពន្ធ​មានប្រុស ឲ្យទៅលបមើល ឆ្លៀតឱកាសលួចម៉ូតូកូនប្រសារ យកទៅបញ្ចាំបាត់

(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវជាឪពុកក្មេក បានប្រើល្បិចប្រាប់កូនប្រសារថា ប្រពន្ធមានប្រុសរួចនាំទៅលបមើល ខណៈកូនប្រសារទៅមើលប្រពន្ធគេនោះស្រាប់តែ ជនសង្ស័យឆ្លៀតឱកាស លួចម៉ូតូកូនប្រសារយកទៅបញ្ចាំបាត់ ដែលហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

​មន្ដ្រីនគរបាលស្រុកស្អាង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា ​មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ភុំ ភន អាយុ៤៦ឆ្នាំ បានប្រើឧបាយកល ដោយប្រាប់កូនប្រសារឈ្មោះ សឿ ជីម អាយុ៣៨ឆ្នាំ ថាប្រពន្ធរបស់កូន​មានណាត់ប្រុស នៅចំណុចទួលតាជា ឃ្លាតឆ្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូ ទៅទុកកន្លែងកើតហេតុខាងលើដើរសំដៅ ទៅលបលួចមើលប្រពន្ធ ប៉ុន្តែមិនបានឃើញប្រពន្ធ នៅជាប្រុសណានោះទេ ក៏ត្រឡប់ទៅកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង។

នគរបាលបន្ថែមថា លុះដល់ថ្ងៃទី១៣ ខែកញ្ញានេះ ជនរងគ្រោះបានមកបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលក្រាំងយ៉ូវ ឲ្យជួយស្រាវជ្រាវ ភ្លាមនោះលោកមេប៉ុស្តិ៍ ក្រោមការណែនាំ និងចង្អុលបង្ហាញ ពីលោកស្នងការខេត្ត ធ្វើការស្រាវជ្រាវកំណត់ បានមុខសញ្ញាខាងលើមកធ្វើការសាកសួរ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ខាងលើយកទៅបញ្ចាំឲ្យគេ នៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ បានប្រាក់ចំនួន ៦០០,០០០រៀល រួចយកទៅចាយវាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ចោរលួចម្នាក់ត្រូវបាន កម្លាំងនគរបាលស្រុកស្អាង ស្ទាក់ចាប់បានខណៈរូបគេលួចម៉ូតូ នៅភ្នំពេញបានក៏ដឹកប្រពន្ធយកទៅ លេងផ្ទះបងប្អូននៅស្រុកស្អាង ខេត្តកណ្ដាលក្នុងគោលបំណង លក់ម៉ូតូផង តែក្រោយពីឃាត់ខ្លួនឆែកឆេរ សមត្ថកិច្ចបានរកឃើញលិខិត ទទួលបញ្ចាំម៉ូតូមួយសន្លឹក នៅក្នុងហោប៉ាវជនសង្ស័យ ទើបព្រះរាជអាជ្ញាបញ្ជាអោយ សមត្ថកិច្ចបើកការស៊ើបអង្កេត ពន្លាតដែនដីតាមទៅឆែកដល់ ទីតាំងទទួលបញ្ចាំម៉ូតូ នៅក្នុងសង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោកជាបន្តទៀតដើម្បី ចង់ដឹងថាតើម៉ូតូដែលចោរលួចខាងលើ យកទៅបញ្ចាំជាម៉ូតូស្របច្បាប់ របស់ជនសង្ស័យឬជាម៉ូតូ បានមកពីអំពើទុច្ចរិត។

លោក​លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាលបានថ្លែងប្រាប់ Fresh News ថា ក្រោយពីសមត្ថកិច្ចនគរបាល ស្រុកស្អាងឃាត់ខ្លួន ចោរលួចម៉ូតូបានហើយឆែកឃើញ លិខិតបញ្ចាំម៉ូតូមួយគ្រឿងផ្សេងទៀតភ្លាម លោកបានបញ្ជាអោយនគរបាល បើកការស៊ើបអង្កេតពន្លាត ដែនដីចុះទៅឆែកឆេរទីតាំងទទួលបញ្ ចាំទៅតាមអាស័យដ្ឋាន នៅក្នុងលិខិតបញ្ចាំដើម្បីធ្វើការត្រួតពិនិត្យមើល ថាតើម៉ូតូដែលជនសង្ស័យរូបនេះ យកទៅបញ្ចាំនោះជាម៉ូតូកម្មសិទ្ធិ របស់ជនសង្ស័យ ឬជាម៉ូតូបានមកពីចោរកម្ម ឬបានមកពីអំពើទុច្ចរិតផ្សេងៗ ហើយយកទៅបញ្ចាំ តែមិនទាន់ដឹងលទ្ធផល នៅឡើយទេ។ លោក លឹម សុគន្ថាបានបន្ថែមថា ការបើកស៊ើបអង្កេតពន្លាត ដែនដីដោយចុះត្រួតពិនិត្យទីតាំង ទទួលបញ្ចាំខាងលើនេះក៏ដើម្បីចូលរួម លប់បំបាត់អំពើអសន្តិសុខផ្សេងៗ នៅក្នុងសង្គមផងដែរ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង១៥នាទី កន្លងទៅ កម្លាំងអន្តរាគមន៍នគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍ស្អាងភ្នំ ល្បាតតាមដងផ្លូវឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ មកដល់ចំណុចស្ពានកំពង់ ស្វាយស្ថិតក្នុងភូមិ ពាមសាលា ឃុំស្អាងភ្នំ ពេលនោះជនសង្ស័យឈ្មោះ អន អូន បានជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌លឿងឌុបឈ្មោះ ពេជ្រ កញ្ញា ហៅស្រី ម៉ៅ ត្រូវជាប្រពន្ធ(អន អូន) ហើយពេលឃើញសមត្ថកិច្ច ក៏បន្ថែមល្បឿនព្យាយាម រត់គេចពីសមត្ថកិច្ច។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុហកកូនប្រសារថា ប្រពន្ធ​មានប្រុស ឲ្យទៅលបមើល ឆ្លៀតឱកាសលួចម៉ូតូកូនប្រសារ យកទៅបញ្ចាំបាត់

កុហកកូនប្រសារថា ប្រពន្ធ​មានប្រុស ឲ្យទៅលបមើល ឆ្លៀតឱកាសលួចម៉ូតូកូនប្រសារ យកទៅបញ្ចាំបាត់

កុហកកូនប្រសារថា ប្រពន្ធ​មានប្រុស ឲ្យទៅលបមើល ឆ្លៀតឱកាសលួចម៉ូតូកូនប្រសារ យកទៅបញ្ចាំបាត់