រឿង «ទេសចរណ៍ឋាននរក» ពិតជាធ្វើឱ្យទស្សនិកជន មិនអាចមើលរំលង (មានវីដេអូ)

6 Videos


ក្រោយពីមានការទន្ទឹងរង់ចាំមួយរយៈពេលធំពីសំណាក់ទស្សនិកជនក្នុងប្រទេសរួចមក ពេលនេះរឿង «ទេសចរណ៍ឋាននរក» ដែលជារឿងដំបូងរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានចេញវីដេអូ Trailer ផ្លូវការណ៍ហើយ ។ តាមការបង្ហាញរបស់អ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផង ដែលជាអ្នកនិពន្ធរឿង «ទេចរណ៍ឋាននរក» នេះបានឲ្យដឹងថា នៅក្នុងសាច់រឿងគឺមានចំណុចពិសេសៗជាច្រើនដែលកាន់តែធ្វើឲ្យទស្សនិកជនមិនអាចបំភ្លេចបាន ដោយក្នុងនោះមានដូចជា ៖

១. ចូលរួមសម្ដែងដោយតារាថ្មីៗជាច្រើនរូប ធ្វើឱ្យមានពណ៌សម្បុរថ្មីប្លែកក្នុងវិស័យភាពយន្តខ្មែរ។
២. អ្នកចម្រៀង ឈិត សុវណ្ណបញ្ញា នឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលតាមរយៈទេពកោសល្យសម្ដែង ដែលលាក់ទុកជាយូរមកហើយ ។
៣. «ទេចរណ៍ឋានរក» ជាសាច់រឿងបែបស្រមើស្រមៃ ដំណើររឿងប្រទាក់ក្រឡា ធ្វើឱ្យអ្នកទស្សនានឹកស្មានមិនដល់។
៤. ជាភាពយន្តខ្មែរដែលថតនៅក្នុង Studio និងកាត់ត Background 3D យ៉ាងប៉ិនប្រសព្វ ។
៥. មានបទចម្រៀងផ្ទាល់ខ្លួន OST ដល់ទៅ៣បទ ។

រឿង «ទេចរណ៍ឋាននរក» នេះដែរគឺចង់និយាយពីអ្នកនិពន្ធម្នាក់ឈ្មោះវាសនា ដែលគាត់ចង់សរសេររឿងខ្មោចឱ្យល្បី និង ត្រូវជាមួយទីផ្សារ ។ យប់មួយ វាសនា បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរកអញ្ជើញគេទៅទស្សនកិច្ចសិក្សា ដើម្បីឲ្យការងារទទួលបានជោគជ័យ ។ នៅឋាននរក វាសនាបានជួបជាមួយ បញ្ញា ដែលជាមគ្គុទេសនាំផ្លូវ ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក ។

រឿង «ទេសចរណ៍ឋាននរក» ពិតជាធ្វើឱ្យទស្សនិកជន មិនអាចមើលរំលង (មានវីដេអូ)

សាច់រឿងរបស់ បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបន្ទាប់ពីដឹងសព្វគ្រប់ វាសនាបានកើតចិត្តអាណិត និងស្រលាញ់បញ្ញាជាពនពេក តែទោះជាយ៉ាងណាក៏វាសនា ដល់ពេលវេលាដែលត្រូវត្រឡប់មកឋានមនុស្សវិញដែរ ។

រឿង «ទេសចរណ៍ឋាននរក» ពិតជាធ្វើឱ្យទស្សនិកជន មិនអាចមើលរំលង (មានវីដេអូ)

ខាងលើនេះគ្រាន់តែជាការសង្ខេបខ្លះៗប៉ុណ្ណោះនៃសាច់រឿង ហើយដើម្បីជ្រាបច្បាស់ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នានៃរឿង «ទេចរណ៍ឋាននរក» ដែលនឹងចាប់បញ្ចាំងព្រមគ្នាក្នុងថ្ងៃទី ២៩ ខែកញ្ញា ខាងមុខនេះ នៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ៕

នីទីន