គឹម លីហ្សា ចំណាយប្រាក់មិនស្ទើរ ទិញសំភារៈទារករួចជាស្រេច

អូស្ដ្រាលី៖ អ្នកនាង គឹម លីហ្សា ដែលជាអតីតតារាចម្រៀង និងសម្ដែងក្នុងប្រទេសកម្ពុជា និងវេចបង្វេចទៅរស់នៅតាមស្វាមីនៅឯអូស្ដ្រាលី ប្រហែលជា២ទៅ៣ឆ្នាំនេះ ហាក់ដូចជាមានសុភមង្គលជាខ្លាំង ដែលមិនត្រឹមតែមានក្រុមគ្រួសារខាងស្វាមីស្រឡាញ់នោះទេ តែនាពេលនេះ អ្នកនាងក៏កំពុងតែពរពោះកូនប្រុស និងជិតគ្រប់ខែផងដែរ។

នេះបើតាមរូបភាពប៉ុន្មានសន្លឹក ដែលអ្នកនាងទើបតែបង្ហោះចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញយ៉ាងច្បាស់ថា អ្នកនាងបានត្រៀមខ្លួនរួចជាស្រេចក្នុង ការធ្វើជាអ្នកម្ដាយ ដោយអ្នកនាង បានចំណាយប្រាក់មិនស្ទើរ ក្នុងការទិញសំភារៈទារក មិនថាតែ គ្រែគេង ឧបករណ៍ប្រើប្រាស់ទំនើបៗ និងសំលៀកបំពាក់ យ៉ាងច្រើន។ នៅក្នុងនេះក៏បានឲ្យដឹងទៀតថា អ្នកនាង បានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនបែបបរទេសថា Nicolas ដែលអ្នកនាងក៏នឹងត្រៀមខ្លួនសម្រាល Nicolas នៅខែតុលា ខាងមុខនេះផងដែរ។

សូមមើលរូបភាពខាងក្រោម ដែលដកស្រង់ចេញពីបណ្ដាញទំនាក់ទំនងសង្គម៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា ចំណងស្នេហ៍រវាង តារាសម្ដែងស្រីស្រស់ស្អាត ល្បីល្បាញ គឹម លីហ្សា និង លោក គីវ វុឌ្ឈី ចាប់ផ្ដើម នាដើមឆ្នាំ២០១៣ រហូតមកដល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅចុងឆ្នាំ២០១៣ តែម្ដង ហើយចំណងស្នេហ៍របស់អ្នកនាង ផ្ដើមចេញពីហ្វេសប៊ុក

នៅក្នុងនោះ បានឲ្យដឹងថា កាលពីឆ្នាំ២០១២ នាងបានចាកចេញ ពីប្រទេសកម្ពុជា ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេលពីរខែកន្លះ ដែលអ្នកនាង បានទៅសម្ដែងនៅទីនោះ ក៏បានជួបជាមួយស្វាមី រហូតបានរៀបការនៅថ្ងៃនេះ។

គឹម លីហ្សា បន្តថា រយៈពេល២ខែកន្លះ នៅលើទឹកដីអូស្ត្រាលី មិនបានសាងភាពផ្អែមល្ហែម អ្វីជាមួយស្វាមីអ្នកនាង សូម្បីបន្តិច ព្រោះអ្នកនាង គិតថាខ្លួនជាអ្នកសិល្បៈស្រស់ស្អាតអ៊ីចឹង ច្បាស់ជាត្រូវបានគេលែបខាយខ្លះៗ ជារឿងធម្មតាទេ។ នាងក៏មិនបាន ចាប់អារម្មណ៍ ជាមួយស្វាមីម្នាក់នេះសោះ លុះត្រឡប់ពីប្រទេសអូស្រ្តាលីវិញ នាងក៏បានចាប់ផ្ដើមលេង ហ្វេសប៊ុក (Facebook) ជាមួយគ្នា ។

ជារៀងរាល់ពេលនាង អនឡាញ អ្វីដែលសំខាន់រយៈពេលជាច្រើនខែ ថ្ងៃ នៅលើបណ្ដាញ ហ្វេសប៊ុក (Facebook) បានជំរុញឲ្យ អ្នកនាង និងស្វាមីបានស្វែងយល់ចិត្តគ្នា កាន់តែច្បាស់ថា ស្វាមីអ្នកនាង ពិតជាស្រឡាញ់អ្នកនាង មិនមែនលេងសើច ដូចអ្វីដែលអ្នកនាង បានគិតដូច ពេលបានទៅសម្ដែង នៅអូស្រ្តាលីនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload