​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

ការបាត់ខ្លួននៃនាវារុករក២គ្រឿងរបស់អង់គ្លេស កាលពីជាង១៧០ឆ្នាំមុន បានក្លាយជាអាថ៌កំបាំងដ៏ធំសម្បើមមួយក្នុងវិស័យនាវាចរណ៍ តែមកទល់ពេលនេះ គេបានរកឃើញនាវានោះវិញហើយ ដោយវាស្ថិតក្នុងសភាល្អដដែល រហូតដល់គេជឿជាក់ថា បើបូមទឹកចេញពីនាវាអស់ វានឹងអណ្ដែតធម្មតា ។

​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

នាវា HMS Terror ជានាវាដែលគេប្រើសម្រាប់ធ្វើការរុករកផ្លូវនាវាចរណ៍មួយខ្សែ ដែលភ្ជាប់ភាគខាងជើងមហាសមុទ្រអាត្លង់ទិច ទៅនឹងមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈសមុទ្រអាកទិច បណ្ដោយតាមឆ្នេរភាគខាងជើង នៃទ្វីបអាមេរិកខាងជើង ដែលការរុករកផ្នែកនាវាចរណ៍នេះ បានធ្វើឡើងកាលពីកំឡុងឆ្នាំ១៨៤៥ តែចៃដន្យអាក្រក់ នាវាបានជួបគ្រោះធម្មជាតិមួយ ។

នាវា HMS Terror និងនាវា HMS Erebus ដែលត្រូវគេចាត់ទុកជាបងប្អូនគ្នានេះ ផ្ទុកមនុស្សសរុប១២៩នាក់ តែវាបានបាត់ខ្លួននៅទសវត្សឆ្នាំ១៨៤០ ពេលដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នករុករកសញ្ជាតិអង់គ្លេស លោក John Franklin ។

​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

ដំណើររុករករបស់លោក Franklin បានចាប់ផ្ដើមពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៤៥ ដោយលោកគ្រោងនឹងធ្វើដំណើរតាមផ្លូវនាវាចរណ៍ Northwest Passage ដែលត្រូវចាប់ផ្ដើមពីមហាសមុទ្រអាត្លង់ទិច ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយឆ្លងកាត់តំបន់ប្រជុំកោះអាកទិច ។

ចៃដន្យអាក្រក់មួយបានកើតឡើង ដោយនាវាត្រូវជាប់គាំងក្នុងទឹកកក ដែលមាននៅជុំវិញវា ធ្វើឲ្យទៅណាមិនកើត ហើយអាហារផ្គត់ផ្គង់ក៏អស់ទៀត ដូច្នេះគេក៏បោះបង់នាវានោះចោល នៅឆ្នាំ១៨៤៨ តែដោយសារអាហារកំប៉ុងនៅសល់ មានភាពមិនល្អ វាធ្វើឲ្យកងនាវិកទាំងអស់ ស្លាប់ម្ដងម្នាក់ៗ ខណៈដែលគេមានបំណងចាកចោលនាវា ដើរទៅរកជំនួយនៅទិសខាងត្បូង ។

​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

អង់គ្លេសបានបញ្ជូននាវាផ្សេងទៀត មកតាមរកនាវាដែលបាត់ខ្លួននេះ តែពីមួយឆ្នាំទៅមួយឆ្នាំ គេរកឃើញតែឆ្អឹងខ្មោច និងកំណត់ហេតុរបស់អ្នកទាំងនោះប៉ុណ្ណោះ ដែលគេបានកត់ត្រា នូវដំណើររឿងទាំងឡាយដែលបានកើតឡើង ។

រហូតមកដល់សម័យកាលថ្មីនេះ នាវា HMS Erebus ត្រូវគេរកឃើញនៅបាតសមុទ្រ ក្បែរកោះ King William ប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយឡែកនាវា HMS Terror វិញ វាទើបតែត្រូវគេរកឃើញក្នុងពេលថ្មីៗនេះទេ ដោយក្រុម The Arctic Research Foundation ហើយគេរកឃើញក្នុងបាតសមុទ្រ ក្បែរកោះ King William នោះដដែល ។

​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

លោក Adrian Schimnowski ជាអ្នកនាំពាក្យឲ្យក្រុម The Arctic Research Foundation បានថ្លែងឲ្យដឹងថា “បើយោងអាចស្រង់ទូកនោះចេញផុតពីទឹក ហើយចាក់ទឹកចោលឲ្យអស់ វាអាចនឹងអណ្ដែតវិញបានដូចធម្មតា ។” ។

គួរបញ្ជាក់ថា នាវា HMS Terror នេះ ត្រូវគេរកឃើញក្នុងជម្រៅទឹកជាង២៥ម៉ែត្រ ទាំងដែលបង្អួចនាវាស្ថិតក្នុងសភាពល្អដដែល ហើយលោក Franklin ក៏មិនមែនជាមនុស្សដំបូង ដែលធ្វើការរុករកផ្លូវនេះដែរ ជាក់ស្ដែងកាលពីឆ្នាំ១៨២០ លោក William Parry ជាមួយនឹងនាវា HMS Fury ក៏ធ្វើការរុករកនេះដែរ តែមិនបានជោគជ័យទេ ៕

​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត

ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • ​រក​ឃើញ​នាវា​អង់គ្លេស​ជាប់​ក្នុង​ទឹកកក​កាល​ពី​១៧០​ឆ្នាំ​មុន ក្នុង​សភាព​ល្អ ហើយ​ប្រហែល​ប្រើ​បាន​ទៀត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: