គូ​ស្នេហ៍​អភ័ព្វ​គ្មាន​ប្រាក់​ទិញ​ផ្ទះ​ យក​ល្អាង​ភ្នំ​ធ្វើ​ជា​ជម្រក ៥៤ ឆ្នាំ​

គូ​ស្នេហ៍​អភ័ព្វ​គ្មាន​ប្រាក់​ទិញ​ផ្ទះ​ យក​ល្អាង​ភ្នំ​ធ្វើ​ជា​ជម្រក ៥៤ ឆ្នាំ​

លោកតា លៀង និងយាយ ស៊ូយីង ចាប់ដៃគ្នារួមរស់ក្នុងល្អាង ៥៤ ឆ្នាំ

ក្រុងណាន់ឆុង: លោក លៀង ហ្ស៊ីហ៊្វូ អាយុ ៨១ ឆ្នាំ និងភរិយា លី ស៊ូយីង អាយុ ៧៧ ឆ្នាំ បានចិញ្ចឹមបីបាច់កូន ៤ នាក់ក្នុងល្អាងក្បែរទីក្រុងណាន់ឆុងភាគនិរតីខេត្ដស៊ីឈួន ប្រទេសចិន ជាទីកន្លែងដែលគូស្នេហ៍វ័យចំណាស់នេះរស់នៅប្រមាណ ៥៤ ឆ្នាំមកហើយ។

ប្ដីប្រពន្ធដ៏ចាស់ព្រឹទ្ធចាស់ព្រេងទាំងពីរនាក់នេះបានរើមករស់នៅក្នុងល្អាងដោយសារតែពួកគេគ្មានប្រាក់ទិញផ្ទះសម្បែងសម្រាប់ជាថ្លៃបណ្ណាការប្រគល់ជូនភរិយាជាទីស្រឡាញ់នៅភូមិ នៅពេលដែលពួកគេទើបរៀបការថ្មោងថ្មី។

លោកលៀង បានខិតខំប្រវេប្រវារៀបចំទីកន្លែងជ្រកកោនក្នុងល្អាងសម្រាប់ខ្លួនឯង និងភរិយា រួចក៏រើមកនៅតែម្ដង។ ល្អាងផ្ទះរបស់ពួកគេពេលនេះមានបន្ទប់គេង ៣ ផ្ទះបាយមួយ បន្ទប់ទទួលភ្ញៀវមួយ និងទ្រុងជ្រូកមួយ។

ស្ថិតនៅក្រោមដំបូលដ៏ស្ងប់សុខអស់រយៈពេលជាច្រើនឆ្នាំ ប្ដីប្រពន្ធវ័យចំណាស់មួយគូនេះ ហាក់គ្មានបំណងចង់រើទៅរស់នៅក្នុងផ្ទះធម្មតាវិញទេ។

អាជ្ញាធរមូលដ្ឋានបានព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យរើចេញស្វែងរកទីជម្រកប្រសើរជាងនេះ ប៉ុន្ដែគូស្នេហ៍ក្រីក្រនេះបានបដិសេធ ដោយអះអាងថា ពួកគេស៊ាំនឹងការរស់នៅក្នុងល្អាងទៅហើយ ដែលវាមានធាតុត្រជាក់ជាងបរិយាកាសរដូវក្ដៅខាងក្រៅ និងមានសភាពកក់ក្ដៅពេលរដូវវងា។

យ៉ាងណា តាយាយដែលជ្រកតាមដំបូលល្អាងភ្នំជាងកន្លះសតវត្សរ៍នេះ សារភាពថា ពេលខ្លះ ពួកគេមានអារម្មណ៍ឯកោយ៉ាងខ្លាំង នៅពេលកូនៗទាំង ៤ នាក់ធំឡើង និងរើចេញពីទ្រនំធ្លាប់ជួបជុំនេះ៕

ប្រភព៖ postkhmer

  • គូ​ស្នេហ៍​អភ័ព្វ​គ្មាន​ប្រាក់​ទិញ​ផ្ទះ​ យក​ល្អាង​ភ្នំ​ធ្វើ​ជា​ជម្រក ៥៤ ឆ្នាំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: