ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ

ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមគំរោងកសាងរនាំងទប់ទឹក ព័ទ្ធជុំវិញទីក្រុងហ្សាការតា ដូចជាការគ្រោងទុកកាលពីមុនឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញថា កម្រិតនីវ៉ូទឹកសមុទ្រចេះ តែកើនឡើង នឹងអាចបណ្តាញឲ្យទីក្រុងនេះលិចលង់ដោយទឹកសមុទ្រ នៅប៉ុន្មានឆ្នាំខាងមុខទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ដែលស្ថិតនៅក្នុងចំណោមទីក្រុងធំៗ ដែលមានប្រជាជនរស់នៅ ច្រើនបំផុតនៅលើសកលលោកនោះ បាននិងកំពុងប្រឈមមុខចំពោះ ការលិចលង់ចូលទៅក្នុងសមុទ្រ ហើយវាមានកម្រិតលឿនជាងបណ្តាទីក្រុងនានាផ្សេងទៀត នៅលើសកលលោក ដែលស្ថិតនៅក្នុងបញ្ជីនៃទីក្រុង ដែលនឹងត្រូវលិចចូលសមុទ្រនៅប៉ុន្មានទសវត្សរ៍ខាងមុខ។

បន្ថែមពីនេះទៀតឥណ្ឌូណេស៊ី ក៏គ្រោងធ្វើការសាងសង់កោះសប្បនិម្មិត នៅក្នុងដែនទឹកចំពោះមុខ ទីក្រុងហ្សាការតាផងដែរ ដោយនៅលើកោះចំនួន១៧ថ្មីនោះ នឹងមានការកសាង ផ្សារទំនើប និងតំបន់កម្សាន្តប្លែកៗ នៅលើនោះថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យដូចទៅនឹងកោះសប្បនិម្មិត Sentosa របស់ប្រទេសសិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ីបានផ្តោតសំខាន់លើការសាងសង់ រនាំងការពារទឹកសមុទ្រ ដែលតំណាក់កាលទីមួយនឹងមានប្រវែងជាង ៣០គីឡូម៉ែត្រ ហើយក៏នឹងមានការកសាងប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹកជំនន់ក្នុងគ្រាបន្ទាន់ផងដែរ។ សម្រាប់បញ្ហានៃការកើនឡើងនីវ៉ូទឹកសមុទ្រនេះដែរ វាគឺជារឿងរ៉ាវលំដាប់សកលលោក ដែលបានកើតឡើងដោយសារតែ ការកើនឡើងកម្តៅនៃភពផែនដី ដែលបានបង្កឲ្យទឹកកក នៅតំបន់ប៉ូលរលាយជារៀងរាល់ថ្ងៃ៕

ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ
Vendors run their businesses as normal in the flooded Cipulir textile market in Jakarta

 

ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ
People wade through floodwaters in Jakarta, Indonesia

 

ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ
Seen from above, the main road through the heart of the city resembled a muddy river.
Picture: AP

 

ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ
A Rolls Royce is stranded in floodwater in Jakarta’s central business district

ប្រភព៖ Fresh News

, telegraph

  • ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ជិតលិចចូលសមុទ្រហើយ ខណៈរដ្ឋាភិបាល ចាប់ផ្តើមគំរោងកសាងច្រាំងទប់ទឹកឡើងវិញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: