ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រេះពោះ និងដុះដុំសាច់ក្នុងពោះ កំពុងតែដង្ហោយរកជំនួយ

(តាកែវ)៖ ស្រ្តីវ័យចំណាស់ម្នាក់ ឈ្មោះ សយ ដែលមានអាយុជាង៦០ឆ្នាំ ហើយសព្វថ្ងៃរស់នៅលើដីគេ ក្នុងខ្ទមកំសត់ ស្ថិតនៅ ភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែដង្ហោយរកជំនួយបន្ទាប់ ពីរូបគាត់មានជំងឺប្រេះពោះ និងដុះសាច់ដុំ នៅលើពោះ ដែលរស់នៅតែតែលតោលតែម្នាក់ឯង មានទីពំណាក់។

លោកយាយ បានឲ្យដឹងថា បច្ចុប្បន្នលោកយាយរស់នៅចិញ្ចឹមជីវិត ដោយការដើរសុំលុយគេតាមផ្សារ និងហូបចំណីអាហារ ដែលអ្នកភូមិជិតខាងឲ្យ ជាអង្ករ មី បាយ ម្ហូបជាដើម ហើយអ្វីដែលពិបាកបំផុតចំពោះគាត់ គឺលោកយាយមានជំងឺប្រេះក្រពះ ដោយវះកាត់ហើយ ក៏ប៉ុន្តែមិនជាសះស្បើយនោះទេ ហើយឥឡូវមានដុះដុំសាច់ធំម្យ៉ាងក្នុងពោះរបស់គាត់ថែមទៀត ដែលធ្វើឲ្យគាត់ឈឺចុកចាប់ និងគ្មានលុយព្យាបាលជំងឺនោះទេ។

ហេតុនេះហើយ ទើបលោកយាយ ដង្ហើយសុំជំនួយសប្បុរសធម៌ ពីសប្បុរសជននានា ដើម្បីជួយព្យាបាលជំងឺ និងបានរស់នៅក្នុងដំណាក់កាលចុងក្រោយនៃជិវិត៕
ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រេះពោះ និងដុះដុំសាច់ក្នុងពោះ កំពុងតែដង្ហោយរកជំនួយ

ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រេះពោះ និងដុះដុំសាច់ក្នុងពោះ កំពុងតែដង្ហោយរកជំនួយ

ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រេះពោះ និងដុះដុំសាច់ក្នុងពោះ កំពុងតែដង្ហោយរកជំនួយ

ប្រភព៖ Fresh News

  • ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រេះពោះ និងដុះដុំសាច់ក្នុងពោះ កំពុងតែដង្ហោយរកជំនួយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: