ទីក្រុងប៉េកាំងប្រកាសប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មភាពចង់ «ទាមទារឯករាជ្យ» របស់កោះតៃវ៉ាន់ ចំពោះមុខដំណើរទស្សនកិច្ចនៃព្រះសង្ឃទីបេ

ទីក្រុងប៉េកាំងប្រកាសប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មភាពចង់ «ទាមទារឯករាជ្យ» របស់កោះតៃវ៉ាន់ ចំពោះមុខដំណើរទស្សនកិច្ចនៃព្រះសង្ឃទីបេ
(ប៉េកាំង)៖ ចំពោះមុខគំរោងបំពេញទស្សនកិច្ច របស់ព្រះសង្ឃ ដាឡៃឡាម៉ា មកកាន់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខនេះ ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែង ជំទាស់ភ្លាមៗដែរ ទៅនឹងចេតនានៃ តំបន់ទីបេ និងកោះតៃវ៉ាន់ ដែលសុទ្ធសឹងតែកំពុងបង្ហាញសកម្មភាពចង់ «ទាមទារឯករាជ្យ» ពីចិនដីគោក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យនៃស្ថាប័នចាត់ចែងកិច្ចការពាក់ព័ន្ធកោះតៃវ៉ាន់ របស់រដ្ឋាភិបាលចិនលោក Ma Xiaguang បានលើកឡើងនៅព្រឹកថ្ងៃពុធ នេះថា «ចេតនានៃកងកម្លាំងមួយចំនួននៅក្នុងកោះតៃវ៉ាន់ ដែលបង្ហាញឲ្យឃើញពីការផ្សាភ្ជាប់ជាមួយ ក្រុមចង់បានឯករាជ្យនៅតំបន់ទីបេ និងបង្កើតឲ្យមាន សកម្មភាពរំខាននានានោះ វានឹងធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះទំនាក់ទំនងនៃកោះតៃវ៉ាន់»។

ទីក្រុងប៉េកាំងបានបង្ហាញការជំទាស់យ៉ាងពេញទំហឹង ចំពោះដំណើរទស្សនកិច្ចរបស់ព្រះសង្ឃ ដាឡៃឡាម៉ា ទៅកាន់កោះតៃវ៉ាន់ បើទោះបីជាស្ថិតនៅក្នុងទម្រង់បែបណាក៏ដោយ។ ប្រទេសចិនក៏បានលើកឡើង ផងដែរថា ក្រុមណាក៏ដោយដែលមានចេតនាចង់រំលោភលើ ការទទួលស្គាល់ជាអន្តរជាតិនូវនយោបាយចិនតែមួយ ដែលត្រូវបានអង្គការសហប្រជាជាតិអនុម័តនោះ នឹងមិនទទួលបានជោគជ័យនោះឡើយ៕

ប្រភព៖ Fresh News

  • ទីក្រុងប៉េកាំងប្រកាសប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មភាពចង់ «ទាមទារឯករាជ្យ» របស់កោះតៃវ៉ាន់ ចំពោះមុខដំណើរទស្សនកិច្ចនៃព្រះសង្ឃទីបេ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: