ប្រទេសចិនកំពុងធ្វើកំណែទម្រង់ យោធាទ្រង់ទ្រាយធំ ចំពោះមុខវិវាទនៅដែនសមុទ្រ ចិនខាងត្បូង ដែលមិនមានសញ្ញាថាធូរស្រាល

ប្រទេសចិនកំពុងធ្វើកំណែទម្រង់ យោធាទ្រង់ទ្រាយធំ ចំពោះមុខវិវាទនៅដែនសមុទ្រ ចិនខាងត្បូង ដែលមិនមានសញ្ញាថាធូរស្រាល
(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឲ្យមានការធ្វើកំណែទម្រង់លើវិស័យយោធា ដោយរួមបញ្ចូលទាំងការបង្កើត កងជំនួយខាងដឹកជញ្ជូនថ្មី ដែលជាផ្នែកមួយ នៃកិច្ចធ្វើកំណែទម្រង់ និងទំនើបកម្មទៅលើកងកម្លាំងយោធា ដ៏ធំជាងគេនៅលើពិភពលោក ខណៈវិវាទនៅដែន សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត មិនបានបង្ហាញសញ្ញាថាធូរស្រាល ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

កាលពីខែមករា ដើមឆ្នាំ២០១៦ ប្រទេសចិនបានបង្កើតកងកម្លាំងយោធាថ្មីចំនួន ០៣អង្គភាព ដោយរួមបញ្ចូលទាំងកងមីស៊ីល ដែលប្រើប្រាស់សម្រាប់ទប់ស្កាត់ អាវុធនុយក្លេអ៊ែរផងដែរ។ កងដឹកជញ្ជូនរួមថ្មីនេះ នឹងជួយធ្វើឲ្យប្រតិបត្តិការយោធាកាន់តែ មានប្រសិទ្ធភាពជាងមុន ហើយការបោះជំហានថ្មីក្នុងវិស័យយោធានេះ គឺជាគោលដៅយុទ្ធសាស្រ្តដើម្បីពង្រឹង វិស័យការពារជាតិចិន និងកំណែទម្រង់យោធា។ ទីបញ្ជាការសម្រាប់កងកម្លាំងដឹកជញ្ជូន នឹងបង្កើតឡើងនៅតាមទីក្រុងចំនួន០៥ ដោយរួមបញ្ចូលទាំងក្រុង Shenyang នៃភាគខាងឦសាន ក្បែរនឹងព្រំប្រទល់ប្រទេសកូរ៉េខាងជើង។ ទន្ទឹមគ្នានេះដែរ លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ការដឹកជញ្ជូនគឺជាកម្លាំងដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងសមរភូមិ។

គួរបញ្ជាក់ថា ការធ្វើកំណែទម្រង់យោធានេះ រួមបញ្ចូលទាំងការបង្កើតទីបញ្ជាការធំ សម្រាប់ការធ្វើប្រតិបត្តិការយោធារួមនៅឆ្នាំ២០២០ និងការរៀបចំជាថ្មីនូវយោធានៅតាមតំបន់ ក៏ដូចជា ការកាត់បន្ថយកម្លាំងទ័ពជាង៣០០,០០០នាក់។ ជាមួយគ្នានេះដែរលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បាននិងកំពុងលុបបំបាត់អំពើពុករលួយ នៅក្នុងវិស័យយោធាចិនផងដែរ ដោយមន្រ្តីជាន់ខ្ពស់ប៉ុន្មានរូប ត្រូវបានគេធ្វើការស៊ើបអង្កេត និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់៕

  • ប្រទេសចិនកំពុងធ្វើកំណែទម្រង់ យោធាទ្រង់ទ្រាយធំ ចំពោះមុខវិវាទនៅដែនសមុទ្រ ចិនខាងត្បូង ដែលមិនមានសញ្ញាថាធូរស្រាល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: