ដុកទ័រ រិទ្ធ លេចមុខ​ក្នុង​រឿង​ថ្មី​ក្រោយ​ពី​បាត់​មុខ​

បន្ទាប់​ពី​រៀប​ការ​មាន​គ្រួសារ​​រួចមក​ លោក អ៊ឺង សុទ្ធារិទ្ធ ហៅ ដុកទ័រ រិទ្ធ មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ណាមួយ​នោះ​ទេ​ ក្រៅ​ពី​សម្ដែង​ខារ៉ាអូខេ។ តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ បាន​​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​​របស់​ផលិតកម្ម​មហាហង្ស​។

ដុកទ័រ រិទ្ធ លេចមុខ​ក្នុង​រឿង​ថ្មី​ក្រោយ​ពី​បាត់​មុខ​

ដុកទ័រ រិទ្ធ បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​ ការ​បាត់​មុខ​ពី​សិល្បៈ​នេះ​មិន​មែន​លោក​ឈប់​ពី សិល្បៈ​ទាំងស្រុង​នោះ​​ទេ​ តែ​លោក​ផ្អាកមួយ​រយៈ​សិន​ដោយ​សារ​តែ​មាន​កាងារ​ត្រូវ​បំពេញ​នៅ​សាលា​រាជ​បណ្ឌិតសភា ។ ចំពោះ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខ្សែភាព​យន្ត​ថ្មី​នេះ​លោក សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ស្រឡាញ់​គាំទ្រ​ពី​ទស្សនិកជន​ដូចមុន​។

 

ការ​​សម្រច​ចិត្ត​ចូល​សិល្បៈ​វិញ​​នេះ​លោក អ៊ឹង សុទ្ធារិទ្ធ ហៅ ដុកទ័ររិទ្ធ បាន​ឲ្យ​ដឹង​ថា ​សិល្បៈ​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​ចញ្ចឹម​ឆ្នាំង​បាយ​របស់​លោក​ និង​ធ្វើ​ឲ្យពុក​ម៉ែ​បង​ប្អូន​ស្គាល់​រូលោក​ក៏​តាម​រយៈ​សិល្បៈ​ បើគ្មាន​សិល្បៈ​ទេ​លោក​ក៏គ្មានថ្ងៃ​នេះ​ដែរ។

 

គួរបញ្ជាក់​ថា ដុទ័រ រិទ្ធ បាន​រៀបការ​បញ្ចប់​ភាព​នៅ​លីវកាល​ពី ឆ្នាំ ២០១៣ ជាមួយ​នារី​ម្នាក់​មាន​មុខ​របរ​ជា​អ្នកគ្រូពេទ្យ រហូត​មក​ដល់​ពេល​នេះ ​លោក​ទទួល​បាន​កូនស្រី​២​នាក់​ជាចំណង​ដៃ៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​​