Taylor Swift កំព្រា​ឯកា​ បាន​ត្រឹម​មើល Gigi និង Zayn កាន់​ដៃ​គ្នា​ត្រសង

ក្រោយ​បែកពី​មិត្ត​ប្រុស​តារា​សម្ដែង​អង់គ្លេស Tom Hiddleston  នាង Taylor Swift បាន​ក្លាយ​ជា​មនុស្ស​គ្មាន​គូ​ម្ដង​ទៀត ខណៈ​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ នាង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ខាងក្រៅ​ជាមួយ​គូ​ស្នេហ៍​វ័យ​ក្មេង តារា​ម៉ូដែល Gigi Hadid និង តារា​ចម្រៀង Zayn Malik។

 

Taylor Swift កំព្រា​ឯកា​ បាន​ត្រឹម​មើល Gigi និង Zayn កាន់​ដៃ​គ្នា​ត្រសង

 

Taylor Swift វ័យ​២៦​ឆ្នាំ​ បាន​ទៅ​គាំទ្រ​មិត្ត​សំឡាញ់ Gigi Hadid ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ New York Fashion Week ហើយ​នៅ​ពេល​យប់​ក៏​ឆ្លៀត​ពេល​ដើរ​លេង​ជាមួយ​គ្នា​ខ្លះ។ អ្វី​ដែល​​មើល​ទៅ​សោះកក្រោះ​ Zayn ​ដែល​ជា​មិត្ត​ប្រុស​ Gigi ក៏​មាន​វត្តមាន​នា​រាត្រី​នោះ ដោយ​បាន​ដើរ​កាន់​ដៃ​យ៉ាង​ត្រសង ខណៈ​ដែលTaylor គ្មាន​គូ​នឹង​គេ​បាន​ត្រឹម​ដើរ​នៅ​ពី​មុន។

 

Swift និងនិងសង្សារថ្មី Tom Hiddlestonបាន​ចែក​ផ្លូវ​គ្នា​ដើរ​កាល​ពី​ពេល​ថ្មី​ៗ បន្ទាប់​ពី​ស្រឡាញ់​គ្នា​​មិនន​ដល់​៣​ខែ​ផង។ មូលហេតុ​នៃ​ការ​បាក់បែក​នេះ​ដោយ​សារ​តែ ម្ចាស់​បទ “Blank Space” មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​មិត្ត​ប្រុស​ខ្លួន​សំញែង​ពី​ស្នេហា​របស់​អ្នក​ទាំង​២៕

 

Taylor Swift កំព្រា​ឯកា​ បាន​ត្រឹម​មើល Gigi និង Zayn កាន់​ដៃ​គ្នា​ត្រសង

 

Taylor Swift កំព្រា​ឯកា​ បាន​ត្រឹម​មើល Gigi និង Zayn កាន់​ដៃ​គ្នា​ត្រសង

 

Taylor Swift កំព្រា​ឯកា​ បាន​ត្រឹម​មើល Gigi និង Zayn កាន់​ដៃ​គ្នា​ត្រសង

 

ចុចអាន៖Katy Perry ថា ចង់​ឲ្យ​នាង​​ត្រូវ​​ជាមួយ Taylor Swift ទាល់តែ​​​មកសុំទោស​នាង

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖​ mirror