ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

​ប្ដី​ប្រពន្ធ​​​វ័យ​ចំណាស់​មួយ​គូ បាន​ដឹក​ដៃ​គ្នា​​​​ទៅ​ទិញ​ផ្ទះ​​មួយ​​កន្លែង ​​​នៅ​​ភ្នាក់​ងារ​លក់​អចលនទ្រព្យ​​​មួយ​ក្នុង​ទីក្រុង​ណាន​យ៉ាង​ ខេត្ត​ហេណាន​​​ ប្រទេស​ចិន ​ដោយ​យក​​ប្រាក់​​ទៅ​ជាមួយ​​ជិត​​​មួយ​​ការុង​ក្រដាស​១ ទៅ​​៥​​យ័ន​​ ប៉ុណ្ណោះ។

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

ក្រដាស​​​​​ទាំង​នោះ​ទៀត​សោត​​​ ភាគ​ច្រើន​​រមូល​ចូល​គ្នា ​និង​​ទក់​ខ្ញុកខ្ញូវ ​ដែល​​​ធ្វើ​​ឲ្យ​ម៉ាស៊ីន​​​​​រាប់​​មិន​កើត។ ដូច្នោះ​​​មាន​តែ​បុគ្គលិក​ទេ​ ត្រូវ​​អង្គុយ​រាប់​​ដោយ​ដៃ​​ម្ដង​មួយ​សន្លឹក​ៗ។ ក្រដាស​​ប្រាក់​ទាំង​អស់​​ ត្រូវ​បាន​​ចាក់​ពង្រាយ​​លើ​កម្រាលឥដ្ឋ​ ស្ទើរ​ពេញ​​​បន្ទប់​​ តែ​មាន​ចំនួន​​ត្រឹម​តែ​ ៣០ ០០០​យ័ន​ ឬជិត​ ៤៥០០​ដុល្លារ​​ប៉ុណ្ណោះ។

 

ប្ដី​ប្រពន្ធ​ទាំង​ពីរ ​បាន​​​បើក​​​អាជីវកម្ម​​ខ្នាត​តូច​​មួយ​ ដោយ​មាន​គោល​បំណង​ទិញ​ផ្ទះ​​​​មួយ​កន្លែង​ ​ពេល​ពួក​គាត់​ដល់​វ័យ​​​ចូល​និវត្តន៍។ ជា​សំណាង​ល្អ ​​អ្នក​ទាំង​ពីរ​​​ ត្រូវ​ខាង​​ភ្នាក់ងារ​ជួយ​បញ្ចុះ​​តម្លៃ​​ជូនពិសេស​​​ ព្រោះ​ពួក​គាត់​​​ខិត​ខំ​ធ្វើការ​សន្សំ​​​បន្តិច​ម្ដង​ៗ​​យ៉ាង​លំបាក៕

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

ស្ពាយ​​ក្រដាស​​១យ័ន​មួយ​ការុង​​​ទៅ​ទិញ​ផ្ទះ​ ធ្វើ​ឲ្យ​អ្នក​រាប់​​វិលមុខ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ People’s Daily