យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​​ ២ លាន​ដុល្លារ​ ជិត​ចេញ​លក់​ហើយ

ក្រុមហ៊ុន​ Cirrus Aircraft បាន​បង្ហាញ​​ផែនការ​មួយ​ អំពី​ការ​ផលិត​យន្តហោះ​ឯកជន​ខ្នាត​តូច​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​យន្តហោះ​​ឯកជន​ធម្មតា។

 

យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​​ ២ លាន​ដុល្លារ​ ជិត​ចេញ​លក់​ហើយ

 

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ យន្តហោះ​ឯកជន​នេះ​មាន​ឈ្មោះ​ “Vision Jet” ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ SF50 ហើយ​​អ្នក​បើកបរ​យន្តហោះ​នេះ​មិន​បាច់​ទាល់​តែ​ជា​ពីឡុត​​មាន​ជំនាញ​ច្បាស់​លាស់​​នោះ​ទេ។ ផ្ទៃ​អេក្រង់​សម្រាប់​បញ្ជា​ការ​ហោះ​ហើរ​របស់​យន្តហោះ​នេះ​ បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដែល​ធ្វើ​ឲ្យ​ការ​បញ្ជា​មាន​ភាព​ងាយ​ស្រួល​បំផុត។

 

យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​​ ២ លាន​ដុល្លារ​ ជិត​ចេញ​លក់​ហើយ
​​

ផ្ទៃ​​ខាង​ក្នុង​នៃ​យន្តហោះ​តម្លៃ​ពីរ​លាន​ដុល្លារ​នេះ​​មាន​​ទំហំ​ធំ​ល្មម​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ៥ នាក់។ និយាយ​ពី​វិមាត្រ​​របស់​ Vision Jet នេះ​វិញ​ មាន​កម្ពស់ ៣,៣៥ ម៉ែត្រ​ ហើយ​ ពី​ស្លាប​ម្ខាង​ទៅ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ ១១,៥៨ ម៉ែត្រ។ ម៉ាស៊ីន​ SF50 ​អាច​ជួយ​ឲ្យ​យន្តហោះ​នេះ​​បង្កើត​បាន​ល្បឿន​ហោះ​ហើរ​អតិបរមា​ ៥៥៥ គ.ម/ម៉ និង​ ហោះ​ឡើង​បាន​ដល់​​កម្ពស់​ ៨,៥ គីឡូម៉ែត្រ។

 

យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​​ ២ លាន​ដុល្លារ​ ជិត​ចេញ​លក់​ហើយ

 

បច្ចុប្បន្ន​នេះ​​ Cirrus កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​អាកាសចរ​អាមេរិក​ (FAA)។ ពេល​ណា​ទទួល​បាន​ការ​អនុញ្ញាត​ហើយ​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ផលិត​យន្តហោះ​ទាំង​ ៦០០ គ្រឿង​ ដែល​​អតិថិជន​បាន​កក់​ប្រាក់​រួច​រាល់​ហើយ។ ក្រុមហ៊ុន​ Cirrus Aircraft បាន​បញ្ជាក់​ថា​​ផែនការ​ផលិត​យន្តហោះ​នេះ​នឹង​សម្រេច​ជា​ស្ថាពរ​នា​ចុង​ឆ្នាំ​ ២០១៦​ នេះ៕

 

យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​​ ២ លាន​ដុល្លារ​ ជិត​ចេញ​លក់​ហើយ

 

​ចុច​អាន៖ អាមេរិក​ផ្ដើម​ដំណើរការ​ ​រថយន្ត​ក្រុង​អគ្គិសនី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail