របៀប​ប្រើប្រាស់​អំពូល​ភ្លើង​ពេល​កូន​គេង​

របៀប​ប្រើប្រាស់​អំពូល​ភ្លើង​ពេល​កូន​គេង​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​រៀបរាប់​ប្រាប់​អ្នក​ពី​ផលវិបាក​នៃ​ការ​គេង​បើកភ្លើង​របស់​កូន​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការប្រើប្រាស់​អំពូល​ភ្លើង​នៅ​ពេល​ដែល​កូន​គេង​។ តើ​មាន​អ្វីខ្លះ​?

  1. ​នៅពេល​ដែល​កូន​កើត​មក​ភ្លាម អ្នក​ត្រូវ​តែ​ឲ្យ​កូន​មាន​ទម្លាប់​គេង​បិទ​ភ្លើង​។​
  2. ​នៅពេល​យប់​ក្រៅពី​បំបៅកូន និង​ប្តូរ​ខោ​ទឹកនោម អ្នក​មិន​គួរ​បើកភ្លើង​នោះទេ​។​
  3. ​អ្នក​មិន​ត្រូវ​ព្រោះតែ​កូន​យំ​រករឿង ហើយ​បើកភ្លើង​នោះទេ​។​
  4. ​ប្រសិន​ជា​កូន​ខ្លាច អ្នក​អាច​កាន់​ដៃ​កូន ឬ​វ៉ៃ​ខ្នង​កូន​ថ្នមៗ​ក៏​បាន​ដែរ​ដើម្បី​កុំឲ្យ​កូនខ្លាច​។​
  5. ​ប្រសិន​ជា​អ្នក​មិនទាន់​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​រួច ហើយ​កូន​គេង អ្នក​អាច​បិទ​ភ្លើង​ដែល​ខ្លាំងៗ​ឲ្យអស់ ដោយ​ទុក​តែ​អំពូល​តូច​បាន​ហើយ​។​
  6. ​ប្រសិន​ជា​កូន​មាន​ទម្លាប់​គេង​បើកភ្លើង អ្នក​គួរតែ​ត្រៀម​អំពូល​ដែល​អាច​តម្រូវ​ពន្លឺ​វា​បាន ដោយ​បន្ថយ​ពន្លឺ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ នោះ​កូន​នឹង​អាច​ទម្លាប់​គេង​បិទ​ភ្លើង​ហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។