ឃួន ឡាបូរ៉ាវី ឈ្នះពានរង្វាន់ជាច្រើន ក្នុងអាជីពបាល់ទាត់ ជាមួយនឹងការតស៊ូ រយៈពេល១០ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឃួន ឡាបូរ៉ាវី ដែលបច្ចុប្បន្ន លេងឲ្យក្លិបបឹងកេតអង្គរ កាលពីយប់មិញនេះ បានបង្ហោះសារមួយ ស្តីពីការតស៊ូក្នុងជីវិតបាល់ទាត់របស់ខ្លួន ជាមួយនឹងពានរង្វាន់ជាច្រើន ដែលកីឡាកររូបនេះទទួលបានក្នុងអាជីពបាល់ទាត់។

ជាមួយនឹងអត្ថន័យនៅក្នុងសារដែលកីឡាកររូបនេះ បានបង្ហោះក្នុងហ្វេសបុក កាលពីយប់មិញ លោកបានរៀបរាប់ថា «កាលពីឆ្នាំ2006 ខ្ញុំគ្រាន់តែជាក្មេងម្នាក់ទាត់បាល់ដោះស្បែកជើងនៅវិទ្យាលយ័ព្រះសីហនុដែលគេមិនដែលស្គាល់ ប៉ុន្តែដោយសារការប្រឹងប្រែងមិនបោះបង់ ពេលនេះខ្ញុំទទួលបានរាល់គ្រប់ប្រភេទពានរង្វាន់ទាំងអស់ទាំងក្នុងនាមជាកីឡាករម្នាក់» ។ 

ដោយក្តីស្រលាញ់នូវអាជីពបាល់ទាត់ កីឡាកររូបនេះបានព្យាយាម មិនបោះបង់ចោល ទើបដូច្នេះហើយ បច្ចុប្បន្ននេះ កីឡាករ ឃួន ឡាបូរ៉ាវី សម្រេចបាននូវពានរង្វាន់ជាច្រើនក្នុងអាជីព ជាពិសេសទៀតនោះ គឺឈ្នះសឹងតែគ្រប់ប្រភេទពានរង្វាន់ទៀតផង។

ពានរង្វាន់ដែលកីឡាកររូបនេះ ធ្លាប់ទទួលបានតាំងពីប្រឡូកក្នុងអាជីពបាល់ទាត់កន្លងមកមានដូចជា ជើងឯក BIDC Cup កាលពីឆ្នាំ២០០៩ ពានរង្វាន់ Hun Sen Cup ចំនួន២លើក ក្នុងឆ្នាំ ២០១១ និង២០១២ និង ជើងឯកលីកកម្ពុជាចំនួន ២លើក ក្នុងឆ្នាំ២០១៣ និងក្នុងឆ្នាំ២០១៦ ដែលទើបនឹងឈ្នះថ្មីៗនេះ។

ឃួន ឡាបូរ៉ាវី មិនត្រឹមតែធ្លាប់ឈ្នះពានរង្វាន់ជាមួយក្រុមនោះទេ កីឡាកររូបនេះក៏ធ្លាប់ឈ្នះពានផ្ទាល់ខ្លួន ដូចជា ស្បែកជើងមាស ក្នុងពានរង្វាន់ Hun Sen Cup ចំនួន៣ និង ស្បែកជើងមាស ក្នុងពានរង្វាន់លីកកម្ពុជា ចំនួន១លើកផងដែរ ហើយមិនថែមតែប៉ុណ្ណោះ លោក ក៏ធ្លាប់ជាប់ឈ្មោះជាកីឡាករលេងល្អជាងគេក្នុងលីក កាលពីឆ្នាំ ២០១៣ ទៀតផង ។

ចំនែកឯថ្មីៗនេះ កីឡាករ ឃួន ឡាបូរ៉វី ក៏បានចូលរួមចំនែកជួយឲ្យ ក្លិបបឹងកេតអង្គរ ឈ្នះនូវពានរង្វាន់លីកកម្ពុជា ឆ្នាំ២០១៦ ទៀតផង ហើយម្យ៉ាងវិញទៀត កីឡាកររូបនេះ ក៏ធ្លាប់មានក្តីស្រមៃចង់ជួយឲ្យជម្រើសជាតិកម្ពុជា ឡើងវគ្គផ្តាច់ព្រ័ត នៃពានរង្វាន់ AFC Suzuki Cup នៅថ្ងៃណាមួយផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត