ទូរស័ព្ទ Smart Phone ប្រភេទ Samsung Galaxy Note 7 ត្រូវបានហាមប្រាមការប្រើប្រាស់ និងសាកថ្ម នៅពេលជិះយន្ដហោះ

សារព័ត៌មាន The Guardian បានផ្សព្វផ្សាយ ឲ្យដឹងថា អាជ្ញាធរសហព័ន្ធអាកាសចរណ៍សុីវិល សហរដ្ឋអាមេរិក «FAA»បានដាក់ បម្រាមដល់ អ្នកធ្វើដំណើរតាមជើងហោះហើរទាំងអស់ ក្នុងការប្រើ ឬសាកថ្មទូរស័ព្ទ Smart Phone ប្រភេទ Samsung Galaxy Note 7 នៅពេលជិះយន្ដហោះ ។ លើសពីនេះ FAA បានណែនាំឲ្យអ្នកដំណើរគួររក្សាទុកទូរស័ព្ទប្រភេទ Samsung Galaxy Note 7 នៅក្នុងវ៉ាលិស ប្រសើរជាងយកមកប្រើប្រាស់ ឬសាកថ្មពេលធ្វើដំណើរតាមយន្ដហោះ ។

ទូរស័ព្ទ Smart Phone ប្រភេទ Samsung Galaxy Note 7  ត្រូវបានហាមប្រាមការប្រើប្រាស់ និងសាកថ្ម នៅពេលជិះយន្ដហោះ សមាគមដឹកជញ្ជូនជើងអាកាសអន្តរជាតិ «IATA» ក៏បានលើកឡើងអំពីហានិភ័យក្នុងការប្រើប្រាស់ ឬសាកថ្មទូរស័ព្ទនៅ ពេលជិះយន្ដហោះផងដែរ ។

រយៈពេលប្រមាណមួយសប្ដាហ៍ចុងក្រោយនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសប្រមូលត្រឡប់មកចូលរោងចក្រវិញនូវទូរស័ព្ទ Smart Phone ប្រភេទ Samsung Galaxy Note 7 នៅជុំវិញពិភពលោក បន្ទាប់ពីមានបញ្ហាសុវត្ថិភាពលើប្រព័ន្ធថ្មទូរស័ព្ទ ដែលបង្កហានិភ័យអាចផ្ទុះឡើងនៅក្នុងអំឡុង ឬក្រោយពេលសាកថ្ម ។

ទូរស័ព្ទ Smart Phone ប្រភេទ Samsung Galaxy Note 7  ត្រូវបានហាមប្រាមការប្រើប្រាស់ និងសាកថ្ម នៅពេលជិះយន្ដហោះ

ក្រៅពី FAA គឺអាជ្ញាធរអាកាសចរណ៍សុីវិលប្រទេសឥណ្ឌា ប្រទេសកាណាដា និងក្រុមហ៊ុនអាកាសចរណ៍ Qantas ព្រមទាំង Virgin របស់អូស្ដ្រាលី ក៏បានដាក់ចេញនូវបម្រាមរួចហើយដល់អ្នកដំណើរលើយន្ដហោះក្នុងការប្រើ ឬសាកថ្មទូរស័ព្ទ Samsung Galaxy Note 7 នៅពេលធ្វើដំណើរតាមជើងហោះហើរ ៕
 

Related