សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​វ៉េណេស៊ុយអេឡា​ម្នាក់​មាន​កូកាអីុន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីជនជាតិវ៉េណេស៊ុយអេឡាម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់ថ្ងៃច័ន្ទ បន្ទាប់ពីការធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល ជាមួយនឹងកូកាអីុនទម្ងន់ជិត១,៤៥គីឡូក្រាមនៅក្នុងវ៉ាលិសរបស់គាត់។ លោក អិុន សុង មន្ត្រីនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាដេលីស អាលវីយ៉ារ៉េស (Adelys Alviarez) អាយុ២២ឆ្នាំ ត្រូវបានត្រួតពិនិត្យនៅពេលមកដល់ដូចអ្នកដំណើរគ្រប់គ្នា ដែលធ្វើដំណើរមកពីប្រទេសប្រេស៊ីល ដែលត្រូវចាត់ទុកថាជា “គោលដៅមានហានិភ័យខ្លាំង”។ លោកបានមានប្រសាសន៍ថា កូកាអីុនទម្ងន់១.៤៤៩ក្រាមដែលត្រូវបានរកឃើញនៅក្នុងវ៉ាលិសរបស់អ្នកស្រី អាលវីយ៉ារ៉េស មានតម្លៃលក់ខុសច្បាប់ប្រហែល១៤៤.៩០០ដុល្លារ ហើយទំនងជាឆ្ពោះទៅប្រទេសថៃ ពីព្រោះមិនមានទីផ្សារកូកាអីុននៅប្រទេសកម្ពុជាទេ។ លោកបានមានប្រសាសន៍ទៀតថា “ករណីច្រើនបំផុតដែលយើងចាប់បាន គោលដៅចុងក្រោយគឺប្រទេសថៃ”។ ស្ត្រីរូបនេះទំនងជាបម្រុងប្រគល់គ្រឿងញៀននេះទៅនរណាម្នាក់ក្នុងប្រទេសកម្ពុជា ពីព្រោះ “ជាធម្មតានៅពេលយើងចាប់ខ្លួនមនុស្សនៅអាកាសយានដ្ឋាន សឹងតែមួយរយភាគរយ ពួកគេជាមនុស្សដែលគេជួលឲ្យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់”។ លោកបានមានប្រសាសន៍ថា ដោយសារតែព័ត៌មានអំពីការចាប់ខ្លួនស្ត្រីរូបនេះត្រូវបានលេចធ្លាយ សមត្ថកិច្ចមិនអាចតាមចាប់ពួកអ្នករួមគំនិតបានទេ។ លោក សុង បានមានប្រសាសន៍ថា អ្នកស្រី អាលវីយ៉ារ៉េស ត្រូវបាននាំខ្លួនពីអាកាសយានដ្ឋានទៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលនៅទីនោះអ្នកស្រីត្រូវបានសាកសួរបន្ថែម និងត្រូវឃុំខ្លួនកាលពីយប់មិញ។ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា អ្នកស្រី អាលវីយ៉ារ៉េស ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០យប់ បន្ទាប់ពីជើងហោះហើរពីប្រទេសប្រេស៊ីល ដែលបានចុះសំចតនៅប្រទេសអេចូពី […]

The post សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​វ៉េណេស៊ុយអេឡា​ម្នាក់​មាន​កូកាអីុន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ appeared first on The Cambodia Daily.