ក្រុមហ៊ុន LG ទទួលពានរង្វាន់ “អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” ពីស្ថាប័ន DJSI រយៈពេល 3 ឆ្នាំជាប់គ្នា

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានទទួលពានរង្វាន់ “អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” (Industry Group Leaders) នៅក្នុងការប្រកួតប្រជែងទៅលើផ្នែក Consumer Durables & Apparel Industry Group ដោយទទួលបានការវាយតម្លៃពី DJSI (Dow Jones Sustainability Indices) លំដាប់ពិភពលោក រយៈពេល 3 ឆ្នាំជាប់ៗគ្នា។

ពានរង្វាន់“អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” ត្រូវបានផ្តល់ទៅកាន់ក្រុមហ៊ុន ដែលល្អជាងគេបំផុតទៅក្នុងវិស័យឧស្សាហកម្មទាំង 24 ដោយសហការជាមួយនឹងស្ថាប័ន DJSI ។ ក្រុមហ៊ុន LG Electronics បានទទួលពិន្ទុខ្ពស់ សម្រាប់ការគ្រប់គ្រងនឹងច្នៃប្រឌិតនៅក្នុងការវិនិយោគទុន R&D, ការគ្រប់គ្រងទៅលើសាខា, ប្រតិបត្តិការដ៏មានប្រសិទ្ធិភាព, ការគ្រប់គ្រងទំនាក់ទំនង ជាមួយនឹងអតិថិជន, ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏មានប្រសិទ្ធិភាព, ការគ្រប់គ្រងទៅលើ សារធាតុគ្រោះថ្នាក់, ការរួមចំណែកកិច្ចការសង្គម និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនតែមួយគត់របស់ប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងបញ្ជីនៃ “អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” នៅឆ្នាំនេះ ហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន 3 ធំៗនៅអាស៊ី ដែលទទួលបាននូវកិត្តិយសនេះ។

ការអភិវឌ្ឍដោយ S&P Dow Jones និង RobecoSAM អ្នកជំនាញវិនិយោគផ្តោតទាំងស្រុងទៅលើការវិនិយោគ ប្រកបដោយនិរន្តរភាព ហើយស្ថាប័ន DJSI មានតួនាទីក្នុងការតាមដានទៅលើក្រុមហ៊ុន ដែលនាំមុខគេនៅទូទាំងពិភពលោក ដោយធ្វើការវិភាគទៅលើស្ថានភាពរបស់ក្រុមហ៊ុន កិច្ចការងារសង្គម និងអភិបាលកិច្ចរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា វាមានតែក្រុមហ៊ុនធំៗ មួយចំនួនប៉ុណ្ណោះ ដែលអាចឈរនៅចំណាត់ថ្នាក់កំពូលទាំង 10 នៃស្ថាប័នមួយនេះ ហើយលទ្ធផល នឹងធ្វើការប្រកាសជារៀងរាល់ឆ្នាំនៅខែកញ្ញា៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុន LG ទទួលពានរង្វាន់  “អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” ពីស្ថាប័ន DJSI រយៈពេល 3 ឆ្នាំជាប់គ្នា

ក្រុមហ៊ុន LG ទទួលពានរង្វាន់  “អ្នកដឹកនាំនៃវិស័យឧស្សាហកម្ម” ពីស្ថាប័ន DJSI រយៈពេល 3 ឆ្នាំជាប់គ្នា