ស្គាល់អត្តសញ្ញាណ ស្ត្រីខ្មែរម្នាក់ ត្រូវបានមេការជនជាតិចិន ប្រើអំពើហិង្សាវាយតប់ នៅក្នុងផ្ទះបាយ (មានវីដេអូ)

នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៦ វេលាថ្ងៃត្រង់នេះ ទំព័រហ្វេសប៊ុក បានធ្វើការបង្ហោះខ្សែអាត់វីដេអូឃ្លីបរយៈពេល ១១វិនាទីមួយ ដែលជាភស្តុតាងជាក់ស្តែង បង្ហាញពីទិដ្ឋភាពបុរសម្នាក់ បានប្រើអំពើហឹង្សាមកលើស្ត្រីរងគ្រោះ ដែលត្រូវបានគេដឹងថាជាជនជាតិខ្មែរ។

យ៉ាងណាមិញជាងមួយម៉ោងមុននេះ ប្រភពពីទំព័រហ្វេសប៊ុក  បានបង្ហោះព័ត៌មានឲ្យបានជ្រាបថា៖ «ករណីដែលមានស្រ្តីខ្មែរម្នាក់ត្រូវបានមេការរោងចក្រ ប្រើអំពើហិង្សាមកលើ ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើ ហ្វេសប៊ុកនោះ បានកំណត់អត្តសញ្ញាណបានហើយ ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកាបាស ខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ អ៊ឺយចុងប៊ូ ត្រូវបានមេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សាវាយមកលើខ្លួនក្នុងផ្ទះបាយ កាលពីម៉ោង១២យប់ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ។ ខណៈពេលនេះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចាត់ឲ្យក្រុមការងារស្ថានទូតសួរនាំជនរងគ្រោះ ដើម្បីស្ដាប់ដំណើររឿង និងស្វែងរកដំណោះស្រាយផ្លូវច្បាប់ជូនគាត់។ ព័ត៌មានវិវត្តន៍យ៉ាងណានោះយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ»៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ដោយ​លួងលោម​នារី​ម្នាក់​ថា ​បាន​ប្តី​នៅ​ប្រទេស​អូស្រ្តាលី​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​៣​ម៉ឺន​ដុល្លារ​ តែ​ពុំ​បាន​សម្រេច​ ត្រូវ​បាន​លោក​ ស្វាយ​ តុញ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

ជាមួយ​គ្នា​នេះ​ ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ នៅ​មាន​ករណី​​នាំ​ ពលករ​ខុសច្បាប់​ ទៅ​ប្រទេស​កូរ៉េ​មួយ​ករណី​ទៀត​ ដែល​សំណុំរឿង​កំពុង​ស្ថិត​ក្រោម ​ចំណាត់​ការ​ របស់​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​របស់​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា ​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ ធឿន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ និង​ ស្ត្រី​ឈ្មោះ​ សុក​ ស័ក​ធីតា​ អាយុ​២៦ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ "​ ឆបោក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​ជា​ក្រុម​ មាន​ការ​ចាត់តាំង​ធ្វើ​សកម្មភាព​ បង្កើត​ឲ្យ​មាន​ការ​យល់ច្រឡំ​ ជាមួយ​ការ​បំពេញ​មុខងារ​ សាធារណៈ​ និង​ បទ​សមគំនិត​ "​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១៣​ តាម​មាត្រា​៣៧៧​ មាត្រា​​ ៣៨០​ និង​មាត្រា​៦១០​នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្គាល់អត្តសញ្ញាណ ស្ត្រីខ្មែរម្នាក់ ត្រូវបានមេការជនជាតិចិន ប្រើអំពើហិង្សាវាយតប់ នៅក្នុងផ្ទះបាយ (មានវីដេអូ)

ស្គាល់អត្តសញ្ញាណ ស្ត្រីខ្មែរម្នាក់ ត្រូវបានមេការជនជាតិចិន ប្រើអំពើហិង្សាវាយតប់ នៅក្នុងផ្ទះបាយ (មានវីដេអូ)