ធ្លាប់ប្រាប់ដែរ តែមិនដែលស្តាប់…

រាជធានី​ភ្នំពេញ ​៖ ​ទីតាំងល្បែងអាប៉ោង និង​​បៀរ​​ដុះ​ស្លែង​មួយ​កន្លែង ស្ថិត​ក្នុង​​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​នគរបាល​​ធ្វើការ​ចុះ​បង្ក្រាប ​កាលពី​កាលពី​វេលា​ម៉ោង០៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​កញ្ញា ​២០១៦ ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​​ល្បែង​ស្រី-​ប្រុស​ចំនួន​៩​នាក់ ។

ការ​ចុះ​បង្ក្រាប​វង់ល្បែង នេះ​ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ឯក​ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំងមានការ​សម្រប​សម្រួល​ពី​លោក​ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

អ្នក​ញៀន​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន​ ១-ឈ្មោះ​ហួត សុភា​រុន ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​រាន រត​នៈ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​៣​-​​ឈ្មោះ​ណុ​ន ឡោម ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ៤-​ឈ្មោះ​មួន ថុ​ល ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ, ៥-ឈ្មោះ​ម៉ិ ច​ន្ធូ ភេទ​ស្រី ​អាយុ​៥៥​ឆ្នាំ ​៦-​ឈ្មោះ​យ៉ា រ៉ា ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ,​ ៧-​ឈ្មោះ​គង់ សំអាង ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ, ៨-​ឈ្មោះ​សុខ យី ភេទ​ស្រី​ អាយុ​៦៦​ឆ្នាំ​ និង​៩-​ឈ្មោះ​រុន ស្រី​នាង ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ។

​ផ្ទះ​ខាងលើបាន​បើក​លេងល្បែងស៊ីសងបៀរ​ និង​បាញ់អាប៉ោងជា​យូ​មក​ហើយ  និង​ត្រូវ​បាន​អាជ្ញាធ​រ​​ដូច​ជា​នគរបាល​មូលដ្ឋាន  ចុះ​ទៅ​​ណែនាំ​ជា​ច្រើន​លើក​មក​ហើយ តែ​មិន​ស្តាប់​តាម​ការ​ណែនាំ ។ មិនតែប៉ុណ្ណោះ ​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​មួយ​ចំនួន​បាន​ត្រូវរ៉ូវ​គ្នាជាមួយ​ក្រុម​អ្នក​បើក​លេងល្បែង​នោះ​ទៀត ​ទើបតែ​ពេល​នេះ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពេល​យប់បង្ក្រាប​ជាក់ស្តែងតែ​ម្តង​។

​ក្នុង​ពេល​បង្ក្រាប​នោះ មាន​ក្រុម​អ្នក​ញៀន​ល្បែងមួយ​ចំនួនបាន​រត់គេច​ខ្លួន​រួច នៅ​សល់​តែ​៩​នាក់​ត្រូវ​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​មានចាន​អាប៉ោង​ចំនួន​១,​ បៀរ​​​​, លុយ២០​ដុល្លារ និង៨០.០០០​រៀល ។ ​ក្រុម​អ្នក​ញៀន​ល្បែង ទាំង​៩​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នគ​បាលរ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។