ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

បង់ក្លាដេស៖ ទីក្រុងដាក្កា បានក្លាយទៅជាទន្លេឈាម បន្ទាប់ពីប្រជាជនក្នុងទីក្រុងនេះបានប្រារព្ធពិធី បូជាយញ្ញ Eid al-Adha របស់ខ្លួនរួចមក។

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ ម្សិលមិញ រួមជាមួយនឹងការបូជាសត្វនៅទូទាំងក្រុង បានធ្វើឲ្យមានទឹកជន់លិចពេញទីក្រុង លាយឡំជាមួយឈាមសត្វ បានបង្កើតជាហេតុការណ៍ដ៏តក់ស្លុតមួយ។ 

ភ្លៀងបានធ្លាក់ចាប់តាំងពីព្រឹកព្រលឹម បន្តរហូតដល់ល្ងាច ស្របពេលដែលប្រជាជនក្នុងទីក្រុងដាក្កា ប្រារព្ធពីធីបុណ្យសាសនារបស់ខ្លួនឈ្មោះ Eid al-Adha នៅពេលព្រឹក និងបានសម្លាប់សត្វ ដើម្បីបូជា ។ ខណៈពេលដែលទឹកភ្លៀង ហូរពាសពេញផ្លូវក្នុងទីក្រុង វាបានលាយឡំជាមួយនឹងឈាមសត្វ ធ្វើឲ្យទឹកប្រែជាពណ៌ក្រហម ដែលមើលទៅពិតជាគួរឲ្យខ្ពើម។

ប្រជាពលរដ្ឋជាច្រើនបានរិះគន់យ៉ាងខ្លាំង ទៅលើសាជីវកម្មទីក្រុង ចំនួន២ ដែលមានបន្ទុកក្នុងការលាងសម្អាតកាកសំណល់ថ្វាយយញ្ញ។ មនុស្សជាច្រើនបាននិយាយថា ឧប្បត្តិហេតុនេះបានបង្ហាញពីភាពបរាជ័យរបស់សាជីវកម្មទីក្រុង ទៅលើប្រព័ន្ធលូបង្ហូរទឹក និងមិនបានយកចិត្តទុកដាក់ មុនពេលពិធីបុណ្យ Eid មកដល់។

អ្នករស់នៅក្នុងក្រុងបាននិយាយថា កង្វះនៃការធ្វើយុទ្ធនាការសម្អាត ជាហេតុផលចម្បងនៅពីក្រោយស្ថានភាពមួយនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha

  • ទន្លេឈាម ជន់លិចទីក្រុងដាក្កា ក្រោយពិធីបូជាយញ្ញ Eid al-Adha已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ប្លែកៗ
Tags: