​ស្ត្រី​មាន​ផ្ទៃពោះ ចៀស​មិន​ផុត​ពី​ការ​នោម​ញឹក​ឡើយ​

​ស្ត្រី​មាន​ផ្ទៃពោះ ចៀស​មិន​ផុត​ពី​ការ​នោម​ញឹក​ឡើយ​

ការ​នោម​ញឹក អាច​នឹង​ក្លាយទៅជា​បញ្ហា​មួយ ក្នុងពេល​មាន​ផ្ទៃពោះ រយៈពេល ១២ ទៅ ១៤ សប្តាហ៍​ដំបូង​។ ក្រោយ​ពី​នេះ បញ្ហា​នេះ​មិន​កើត​មាន​ញឹកញាប់ នៅ​សប្តាហ៍​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ​ទៀត​ទេ ជាពិសេស នៅពេល​ក្បាល​ទារក​បង្វិល​ចុះក្រោម ដើម្បី​ត្រៀមខ្លួ​នឹង​សម្រាល​។

•​    ​ការ​នោម​ញឹក គឺជា​រឿង​ធម្មតា​ទេ ក្នុងពេល​មាន​ផ្ទៃពោះ ហើយក៏​មិន​អាច​ធ្វើ​អ្វី ឲ្យ​បាត់​ទៅ​វិញ​ដែរ​។
•​    ​អ្វី​ដែល​ល្អ​នោះ​គឺ មិន​ត្រូវ​ត​មការ​ញ៉ាំ​ទឹក​ឡើយ តែ​អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ច្រើន​ដដែល​សម្រាប់​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​។

ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប បើសិន​ជា​អ្នក​មាន​អារម្មណ៍​ក្រហាយៗ ឬ​ឈឺ​នៅ​ខ្នង​នៅពេល​នោម ព្រោះ​វា​អាច​ជា​សញ្ញា នៃ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត ដែល​គួរតែ​ព្យាបាល​ឲ្យ​លឿន​ដើម្បី​ចៀសផុត ពី​ផល​រំខាន​នានា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភប​៖ cyh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។