Ancelotti ជឿ​ថា​ Bayern អាច​ឈ្នះ​ Champions League ជា​លើក​ទី​៦​

Carlo Ancelotti ជឿ​ជាក់​ថា​ជើង​ឯក​៥​សម័យ​កាល​ Bayern Munich នឹង​អាច​ឈ្នះ​ពាន Champions League ជា​លើក​ទី​៦​នៅ​រដូវ​កាល​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក។

  Ancelotti ជឿ​ថា​ Bayern អាច​ឈ្នះ​ Champions League ជា​លើក​ទី​៦​លោក  Carlo Ancelotti

 

ការ​អះអាង​ដូច្នេះ​ក្រោយ​ពេល​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់​បាន​បំបាក់​ក្រុម FC Rostov មក​ពី​រុស្ស៊ី​យ៉ាង​ចាស់​ដៃ​ ៥-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ Champions League ពូល​ D។

 

រាប់​ទាំង​ជ័យ​ជម្នះ​យប់​មិញ​ផង​​ Ancelotti ពេល​នេះ​ដឹក​នាំ​ក្រុម៥​ដង​ ​ឈ្នះ​ទាំង​៥​ មាន​ន័យ​ថា​កំណត់​ត្រា​ឈ្នះ​១០០% គិត​ចាប់​តាំង​ពី​រូប​លោក​មក​ដល់​ទឹកដី​ Allianz Arena ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​២០​គ្រាប់​ហើយ​គ្មាន​របូត​គ្រាប់​បាល់​សោះ។ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ក៏​បាន​ជាប់​កំណត់ត្រា​ជា​អ្នក​ចាត់​ការ​ទី​១​ ដែល​ឈ្នះ​ការ​ប្រកួត​ Champions League ជាមួយ​នឹង​ក្លឹប​អាជីព​ ៧​ក្លឹប​ផ្សេង​គ្នា។

 

Ancelotti ជឿ​ថា​ Bayern អាច​ឈ្នះ​ Champions League ជា​លើក​ទី​៦​Bayern Munich កាលឈ្នះ Champions League លើកទី៥

 

ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ បុរស​វ័យ​៥៧​ឆ្នាំ​មាន​សុទិដ្ឋិនិយម​ថា​ក្រុម​របស់​លោក​មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦​។ “ឈ្នះ​ Champions League? ប្រាកដ​ណាស់​ វា​ពិត​ជា​ទៅ​រួច។ ពួក​យើង​​ជា​ក្រុម​ប្រជែង​ពាន​ដ៏​ធំ​រដូវ​កាល​នេះ​ ប៉ុន្តែ​ដំបូង​អ្វី​គ្រប់​យ៉ាង​ត្រូវ​ឆ្លង​កាត់​ផុត​វគ្គ​ជម្រុះ​តាម​ពូល​សិន”។ Ancelotti និយាយ​ដូច្នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal