Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​កំពូល​អឺរ៉ុប​​ស្ដេច​ស​ Real Madrid ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Bernabeu ​ស្វាគមន៍​ក្រុម​មក​ពី​ព័រទុយហ្គាល់​ Sporting Lisbon ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ F ​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

 

Real ​ស្ថិត​នៅ​ពូល F ​ជាមួយ​ក្រុម​អាល្លឺម៉ង់​ Borussia Dortmund, ក្រុម​​ប៉ូឡូញ Legia Warszawa
​និង​ក្រុម​ Sporting ​ដែល​ជា​ក្រុម​​ចាស់​របស់​ Cristiano Ronaldo ធ្លាប់​លេង​ទី​នោះ​ កាល​រដូវ​កាល​២០០២-២០០៣។ ​

 

Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

Cristiano Ronaldo (កណ្តាល) កាលនៅក្រុម Sporting

 

ងាក​ទៅ​ប្រកួត​ក្នុង​លីគ​កន្លង​មក​វិញ Real ​៣​ប្រកួត​នៅ​ La Liga ឈ្នះ​ទាំង​៣ កំពុង​ឈរ​កំពូល​តារាង ខណៈ​ដែល​ Sporting ​​៤​ប្រកួត​នៅ​​លីគ​ Primeira Liga ​ឈ្នះ​ទាំង​៤ និង​កំពុង​ឈរ​កំពូល​តារាង​ដូច​គ្នា។ ដូច្នេះ​ចាំ​មើល​ថា​ យប់​នេះ​ក្រុម​មិន​ធ្លាប់​ចាញ់​ទាំង​២ តើ​ក្រុម​ណា​អាច​បាន​៣​ពិន្ទុ?

 

ជើង​កីឡាករ៖

 

Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

សកម្មភាពក្រុម Real Madrid ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​ Real ​នឹង​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ អ្នកចាំទី​ Keylor Navas (របួស​កែង​ជើង) និង​ខ្សែ​ការពារ​ឆ្វេង Fábio Coentrão ​(របួស​ភ្លៅ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​​លោក​ Zinedine Zidane ​​យប់​នេះ​​អាច​ជា៖ Casilla; Carvajal, Pepe, Ramos, Marcelo; Kroos, Casemiro, Modrić; Bale, Benzema, Ronaldo។

 

Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

សកម្មភាពក្រុម Sporting ពេលប្រកួត

 

រីឯ​ក្រុម​ភ្ញៀវ​ Sporting វិញ​ ​ពុំ​មាន​កីឡាករ​ណា​របួស​គួរ​ឲ្យ​បារម្ភ​​ទេ ដូច្នេះ​​ក្រុម​លោក​ Jorge Jesus គឺ​ពេញ​ជើង​ល្អ​តែ​ម្ដង ​​ខណៈ​ដែល​១១​នាក់​ដំបូង​អាច​មាន៖ Patrício; João Pereira, Coates, Semedo, Zeegelaar; William Carvalho, Adrien, Ruiz; Campbell, Gelson, Dost។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– ក្រុម​ទាំង​ពីរ​នេះ​ ធ្លាប់​ប៉ះ​គ្នា​នៅ​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​ម្ដង កាល​រដូវ​កាល​២០០០-២០០១ ខណៈ​ដែល​ពេល​នោះ​ ពួកគេ​ស្មើ​គ្នា ២-២ នៅ​ព័រទុយហ្គាល់​ ​ហើយ​ Real យក​ឈ្នះ​ ៤-០ នៅ​អេស្ប៉ាញ​វិញ។

– Real ​លេង​ UEFA Champions League ​​លើក​ទី​២០​ជាប់ៗ​គ្នា​ហើយ​ ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​តែង​តែ​ឡើង​ផុត​វគ្គ​ចែក​ពូល។

– Sporting ​ឡើង​ផុត​វគ្គ​​ចែក​ពូល​តែ​ម្ដង​ប៉ុណ្ណោះ​ តាំង​ពី​រដូវ​កាល​២០០៨-០៩ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ UEFA Champions League ​៦​ដង​ចុង​ក្រោយ៕

 

ព្យាករ​គូ​នេះ​គឺ៖ Real Madrid ៣-១ ​Sporting Lisbon , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

 

* គូ​ប្រកួត​ទាំង​អស់​យប់​នេះ​មាន៖

 

Real ​ប៉ះក្រុម​ចាស់​ CR7 ​អាច​យក​៣​ពិន្ទុ​បាន​អត់​យប់​នេះ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports