អាហារ​ជំរុញ​ដល់ ការបង្កើតប្លា​កែត​

អាហារ​ជំរុញ​ដល់ ការបង្កើតប្លា​កែត​

នៅ​ពេល​អ្នក កំពុងតែ​មាន​ជំងឺ​បង្កឡើង ដោយ​មូស​ដូចជា ជំងឺគ្រុនឈាម និង​គ្រុនចាញ់ ចំនួន​ប្លាកែ​តនឹង​ធ្លាក់​ដល់​កម្រិត​ទាប ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន បើសិនជា​មិន​មាន​ការព្យាបាល ទាន់ពេលវេលា​ទេ​នោះ​។ ប្លាកែ​ត មាន​នាទី​ជួយ​បង្ការ ការ​ហូរ​ឈាម​ក្នុងពេល​មាន​របួស តាមរយៈ​បង្កើតជា​កំណក​ឈាម ហើយ​ក៏​ចូលរួម​ធ្វើការ​ច្រើន ក្នុងពេល​សរសៃឈាម​មាន​របួស​ផងដែរ​។ មនុស្ស​មាន​សុខភាព​ល្អ គឺ​មាន​ចំនួន​ប្លាកែ​ត​ពី ១៥០ ០០០ ទៅ ៤៥០ ០០០ ក្នុង​ចំណុះ​ឈាម​មៃក្រូ​លីត្រ​។ យ៉ាងណាមិញ ដើម្បី​ចំនួន​ប្លាកែ​ត​ក្នុងខ្លួន​កើន​ឡើង​ជាមួយ​នឹង​ការព្យាបាល​ទៀត​នោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ខាងក្រោម​នេះ ឲ្យបាន​ច្រើនផង ៖

ផ្លែ​គី​វី​
​ផ្លែឈើ​មួយ​នេះ អាច​ជំរុញ​ដល់​ការកើនឡើង ចំនួន​ប្លាកែ​ត​បាន​យ៉ាង​ល្អ ហើយ​ក៏​ងាយស្រួល​រក​ទិញ​បាន ក្នុង​ផ្សារ​ទំនើប​ស្រុក​យើង​ដែរ​។ ចូរ​ញ៉ាំ​ផ្លែ​គី​វី យ៉ាងហោចណាស់ ២ ផ្លែ​ក្នុង​មួយថ្ងៃ​។ វា​ក៏​មាន​ប្រយោជន៍ ចំពោះ​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាម កង្វះ​វីតាមីន B និង​ការបង្ក​រោគ​ដោយ​វីរុស​ផ្សេងៗ​ទៀត​ដែរ​។

ផ្លែ​ស្រកានាគ​
​ផ្លែ​ស្រកានាគ​ឃើញថា មាន​ការពេញនិយម​ច្រើន​ក្នុង​ប្រទេស​យើង​។ ផ្លែឈើ​មួយ​នេះដែរ ជួយ​ជំរុញ​ដល់​ចំនួន​ប្លាកែ​ត ក្នុង​ខ្លួន​អ្នក​ជំងឺគ្រុនឈាម ដោយសារ​តែ​វា មាន​សមត្ថភាព​ជា​អង់​ទី​អុក​ស៊ីដង់​។

​ស៊ុត​ពណ៌​ស​
​ស៊ុត គឺជា​អាហារ​មាន​តម្លៃថោក តែ​អាច​បង្កើន​ចំនួន​ប្លាកែ​តបាន ព្រោះ​តែ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Albumin ដែល​ជា​ប្រូតេអ៊ីន​ដ៏​សំខាន់ ក្នុង​ឈាម​មនុស្ស​យើង​។

ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​វា​គឺជា​ប្រភេទ​អាហារ សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ដែល​អាច​ជួយ​បង្កើន ចំនួន​ប្លាកែ​ត​ក្នុងឈាម​បាន ក្នុង​ពេល​កំពុងតែ​ព្យាបាល​ជំងឺ​។ បើសិន​ជា​អ្នក មិន​ញ៉ាំ​ទឹកដោះគោ​គ្រប់គ្រាន់​ទេ រាងកាយ​អ្នក នឹង​ត្រូវការ​ពេល​កាន់តែ​យូរ ក្នុង​ការជួយ​ឲ្យ​ឈាម​កក ជាពិសេស នៅពេល​មាន​របួស​តែម្តង​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។