ស្ទាវ​ស្រ​វឹក​ស្រា​ធ្លាក់​ភ្នែក​ស្តា​ក បើក​ម៉ូតូ​វ៉ា​ឡាន​ជ្រុល​ទៅបុក​ម៉ូតូ​បញ្ច្រាសទិស​ពេញទំហឹង​បង្ក​ឲ្យ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ

ភ្នំពេញ៖ ស្ទាវម្នាក់បើកបរម៉ូតូក្នុងភាពស្រវឹងស្រាធ្លាក់ភ្នែកស្តាកទៅហើយ បានវ៉ារថយន្ត១គ្រឿងក្នុងល្បឿនលឿងស្លេវ ហើយបានជ្រុលទៅ ជិះម៉ូតូបុរសម្នាក់ជិះបញ្ច្រាសទិសគ្នាចេញពីធ្វើការនៅរោងចក្រកាត់ដេរ BSS ប៉ើងរមូលចូលគ្នា បណ្តាលឲ្យបុរសជាកម្មករោងចក្រ BSS ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ka-14-09-2016-08-jpg

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សូ ពិសិដ្ឋ អាយុ៣៥ឆ្នាំ មានមុខរបរជាកម្មករោងចក្រ BSS មានស្រុកកំណើតក្នុងភូមិប្រាកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកឯម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ។ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0813 ជិះចេញពីធ្វើការតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានយុវជនម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានជិះម៉ូតូម៉ាកស៊ុយសុគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3928 ក្នុងល្បឿនយ៉ាងលឿនទិសដៅបញ្ច្រាសគ្នា និងវ៉ារថយន្តផងនោះ បានជ្រុលមកបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបាញ់ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសងខាង បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនបង្កបានព្យាយាមរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋស្រឡាញ់យុត្តិធម៌ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។

ka-14-09-2016-12-jpg

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង និងជនបង្កទៅឃុំ និងរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់តាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ka-14-09-2016-11-jpg
ka-14-09-2016-13-jpg