David Luiz នឹងមានឳកាសបង្ហាញខ្លួនលើកទីពីរ ក្រោយ Terry របួស(មានវិដេអូJohn Terry)

កីឡាករ David Luiz ត្រៀមខ្លួនចូលប្រកួតជាលើកទីពីររបស់ខ្លួនជាលើកដំបូង ឲ្យក្លិបតោខៀវ Chelsea ក្នុងការប្រកួតជាមួយនិងហង្សក្រហម Liverpool នាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីកីឡាករ John Terry ត្រូវអនុវត្តមានជាង ១០ថ្ងៃដោយសារបញ្ហាតឹងសរសៃរនៅភ្នែកគោល។

ft-img-template

Terry រងរបួសនេះចុងម៉ោងជិតបញ្ចប់ការប្រកួត ២-២ ស្មើជាមួយនិង Swansea City កាលពីថ្ងៃអាទិត្យ និងត្រូវបានបញ្ជូនចេញពីកីឡដ្ឋាន Liberty Stadium ដោយប៉ុងស៊ីម៉ង់ជើង។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានធ្វើការស្កេនកាលពីម្សិលមិញ ដោយបង្ហាញថា ប្រេះឆ្អឹងជើង។

ការអវត្តមានរបស់កីឡាករនេះ ធ្វើអនុញ្ញាតឲ្យ David Luiz មានផ្លូវចូលលេងនៅក្នុងក្រុមវិញ ដោយចាប់ដៃគូរជាមួយ Gary Cahill នៅតំបន់ការពារកណ្តាល។
កីឡាករអន្តរជាតិរបស់ប្រេស៊ីលនេះ បានផ្ទេរមកលេងវិញ នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ក្នុងតម្លៃខ្លួន ៣៤លានផោន ពីក្លិបបារាំង Paris Saint-Germain ជាក្លិបដែលកីឡាករលេងជា Key player អស់ពីររដូវកាលមកនេះ៕

មានវិដេអូ Swansea vs Chelsea 2-2 Highlights 11/09/2016

ប្រភពពី theguardian.com

The post David Luiz នឹងមានឳកាសបង្ហាញខ្លួនលើកទីពីរ ក្រោយ Terry របួស(មានវិដេអូJohn Terry) appeared first on CamboSport.