ខ្សែបម្រើស្លាបអាល្លឺម៉ង់របស់ Bayer Leverkusen នឹងត្រូវអវត្តមានដល់ឆ្នាំ ២០១៧

កីឡាកររបស់ក្លិប Bayer Leverkusen និងជាខ្សែបម្រើស្លាបអាល្លឺម៉ង់ Karim Bellarabi នឹងអវត្តមានលេងត្រឹមការប្រកួតឆ្នាំ ២០១៦ នេះដោយសាររងរបួសភ្លៅ។

ft-img-template

កីឡាករវ័យ ២៦ឆ្នាំរូបនេះ នឹងត្រូវធ្វើការវះកាត់ ត្រង់សាច់ដុំ ក្រោយពីទទួលរង ក្នុងការប្រកួតទើបតែបានប៉ុន្មាននាទី រវាងក្រុម Hamburg ក្នុងលទ្ធផលឈ្នះ ៣-១ កាលពីថ្ងៃសៅរ៍។

កីឡាករនេះ ក៏នឹងត្រូវអវត្តមានលេងពេញមួយរដូវកាលក្របខណ្ឌ Champions League ខណៈ Leverkusen នឹងជួបប្រកួតជាមួយសារិកាព្រេង Tottenham នៅក្នុងទឹកដីថ្ងៃទី ១៨ តុលា និងដូរដីវិញ នាថ្ងៃទី ២ ខែវិច្ឆិកា។ ក្លិបបារាំង Monaco និងក្លិបរុស្ស៊ី CSKA Moscow ស្ថិតនៅក្នុងពូល E ជាមួយគ្នាដែរ៕

ប្រភពពី BBC

The post ខ្សែបម្រើស្លាបអាល្លឺម៉ង់របស់ Bayer Leverkusen នឹងត្រូវអវត្តមានដល់ឆ្នាំ ២០១៧ appeared first on CamboSport.