ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ចុះ​ណែនាំ និង​ត្រួតពិនិត្យ​សមិទ្ធផល​កសិកម្ម​ និពន្ធដោយ : ទេព អ៊ីវិសាល       September-14-2016, 3:30 pm         394

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ចុះ​ណែនាំ និង​ត្រួតពិនិត្យ​សមិទ្ធផល​កសិកម្ម​​បើទោះបីជា​កូរ៉េខាងជើង បាននិងកំពុង​តែ​ត្រូវបាន​រង​នូវ​ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដោយសារ​មហិច្ឆតា​នៃ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ក៏​មិនមែន​ផ្តោត​តែ​លើ​រឿង​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែរ​។ ហើយ​នោះ​គឺ លោក​ប្រធានាធិបតី គីម ជុង​អ៊ុន ក៏​ត្រូវបាន​មើលឃើញថា​ជា​មេដឹកនាំ​មួយ​យកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម​ផងដែរ​។​

​យោងតាម​ការពណ៌នារ​បស់​សារព័ត៌មាន​ចិន ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​បីសន្លឹក​ដែល​ផ្តល់​ដោយសារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ក្រៅពី​ការពង្រឹង​សមត្ថភាព​យោធា ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក៏​តែងតែ​យកចិត្ត​ទុក​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​ក្នុងការ​ទ្រទ្រង់​ប្រទេស​សេដ្ឋកិច្ច​បិទ​មួយ​នេះ​។​

ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ចុះ​ណែនាំ និង​ត្រួតពិនិត្យ​សមិទ្ធផល​កសិកម្ម​ និពន្ធដោយ : ទេព អ៊ីវិសាល       September-14-2016,  3:30 pm         394

​ប្រភពព័ត៌មាន​នោះ បាន​ពណ៌នា​រូបភាព​ទាំងបី​សន្លឹក​យ៉ាង​ដូច្នេះ​ថា «​ថ្មីៗ​នេះ លោក គីម ជុង​អ៊ុន បាន​ទៅដល់​ផ្ទាល់​នៅ​កសិដ្ឋាន​លេខ ១១១៦ ដោយបាន​ពិ​និ​ត្យ​ពី​ការដាំដុះ ផ្ទះ​បៃតង និង​ផ្នែក​ជាច្រើន​ទៀត​នៃ​កសិដ្ឋាន​ដើម្បី​សិក្សា​លម្អិត​អំពី​ផលិតកម្ម​នៃ​ការដាំដុះ​។ គាត់ (​លោក គីម ជុង​អ៊ុន​) តែងតែ​ផ្តល់នូវ​ការតម្រង់ទិស​ដ៏​មានតម្លៃ​ទៅកាន់​កសិករ​ដែល​ធ្វើការ​នៅក្នុង​កសិដ្ឋាន​ទៀតផង​»​។

​សូមបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់ ដោយបាន​បំពាន​នឹង​បម្រាម​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​នោះ ទណ្ឌកម្ម​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​កាលពីដើម​ឆ្នាំនេះ​។ ក្រោម​ទណ្ឌ​កម្មនេះ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទាំងស្រុង​របស់​កូរ៉េខាងជើង ត្រូវបាន​បិត ដ្បិត​រាល់​បណ្តា​សមាជិក​អង្គការសហប្រជាជាតិ សុទ្ធសឹងតែ​ត្រូវបាន​តម្រូវ​ឲ្យ​មានការ​រិត​ត្បិត​រាល់​លំហូរ​ហិរញ្ញវត្ថុ​ផ្សេងៗ​ពី​បណ្តា​ពាណិជ្ជករ​កូរ៉េខាងជើង​ដែលមាន​ទិសដៅ​ទ្រទ្រង់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕

ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ចុះ​ណែនាំ និង​ត្រួតពិនិត្យ​សមិទ្ធផល​កសិកម្ម​ និពន្ធដោយ : ទេព អ៊ីវិសាល       September-14-2016,  3:30 pm         394