គូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គល

6 Videos


គូស្នេហ៍ខ្លះមិនចាំបាច់ត្រូវការមានប្រាក់ច្រើន ផ្ទះល្អ រថយន្តល្អ ឬ មានមុខមាត់ល្បីក្នុងសង្គម ទើបមានសុភមង្គលគ្រួសារនោះទេ ជាក់ស្តែងគឺលោកតាលោកយាយនេះឯង ។

គូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គល

លោកតាអាយុ ៨១ ឆ្នាំ Liang Zifu និង លោកយាយអាយុ ៧៧ ឆ្នាំ Li Suying បានចំណាយពេលរស់នៅក្នុងរូងភ្នំមួយកន្លែងក្នុងខេត្ត Sichuan ប្រទេសចិន រយៈពេល ៥៤ ឆ្នាំ និង បានចិញ្ចឹមកូនៗចំនួន ៤ នាក់យ៉ាងមានសុភមង្គល ។

គូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គល

យោងតាមសារព័ត៌មាន គេបានដឹងថា ក្រោយពេលរៀបការ តាយាយគ្មានបំណងបន្តិចឡើយ សម្រាប់ការរស់នៅក្នុងរូងភ្នំបែបនេះ ប៉ុន្តែដោយសារតែជីវភាពខ្វះខាតសម្រាប់ទិញផ្ទះក្នុងភូមិ ទើបសម្រេចធ្វើបែបនេះ ។ ក្រោយរស់នៅបាន ៥៤ ឆ្នាំ អ្នកទាំងពីរបានរៀបចំរូងភ្នំនោះបានយ៉ាងល្អ ដោយមានបន្ទប់គេង ៣ ផ្ទះបាយ ១ និង បន្ទប់ទទួលភ្ញៀវ ១ ថែមទៀត ។

គូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គល

តាយាយទាំងពីរក៏ត្រូវបានមន្ត្រីអត្រានុកូលដ្ឋានក្នុងតំបន់ ហៅឲ្យមករស់នៅកន្លែងផ្សេងក្រៅពីរូងភ្នំនោះដែរ តែអ្នកទាំងបានបដិសេធថា សម្របខ្លួននឹងទីតាំងនេះរួចទៅហើយ ។ វាជារឿងមួយស្ទើរតែមិនគួរឲ្យជឿផងដែរ សម្រាប់មហាជនមួយចំនួន ព្រោះរូងភ្នំមិនមែនជាទីសុវត្ថិភាព ១០០% នោះទេ  ៕

ថាវរិទ្ធ  ( ប្រភព ៖ សៀងហៃ អ៊ីស )

គូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គលគូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គលគូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គលគូស្នេហ៍ចំណាស់ រស់ក្នុងរូងភ្នំអស់ ៥៤ ឆ្នាំ ពោរពេញដោយសុភមង្គល