ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!

6 Videos


ថ្វីត្បិតតែមានវ័យជ្រេបន្តិចក៏ពិតមែន តែអ្នកនាង គង់ សុជាតិ នៅតែមានភាពទាក់ទាញ។គ្រាន់តែមាន ផ្ទៃពោះភ្លាមអ្នកនាងត្រូវបានក្រុមហ៊ុនទឹកដោះ Nutrimum ជ្រើសយកអ្នកនាងជាអ្នកផ្សព្វផ្សាយឈុត ពាណិជ្ជកម្ម។

ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!

ថ្មីៗនេះគង់ សុជាតិ ក៏បានទៅទស្សនារោងចក្រទឹកដោះគោនៅប្រទេសសិង្ហបុរីផងដែរ។ជា ឱកាសល្អ គង់ សុជាតិ បានដឹកដៃ ស្វាមីទៅជាមួយដើម្បីបានដើរកំសាន្ត មុនពេលអ្នកនាងសម្រាលកូន។បើគិតមកដល់ពេលនេះអ្នកនាងគង់ សុជាតិ មានផ្ទៃពោះប្រមាណជាងបួនខែហើយ សុខភាពរបស់ អ្នកនាងក៏ល្អជាធម្មតា។

ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!

ទំនេរពីការងារប្តីប្រពន្ធមួយគូរនេះ បានចំណាយពេលដើរកំសាន្តដើម្បីរឹតបន្តឹងជីវិតប្តីប្រពន្ធអោយកាន់តែ កក់ក្តៅបន្ថែមទៀត។លោក ជា វិបុល បាននិយាយថា ដំណើរកំសាន្តជាមួយប្រពន្ធមុនឆ្លងទន្លេ។ប្តីប្រពន្ធមួយគូរនេះ បានថតរូបភាពយ៉ាងស្រស់ស្អាតជាច្រើននៅទីនោះ។មានការសរសើរថា ទោះជាមានវ័យខុសគ្នាក្តី តែប្តីប្រពន្ធមួយគូរនេះ នៅតែមានភាពផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង ជាពិសេសអ្នកនាង គង់ សុជាតិ នៅតែមានសម្រស់ ស្រស់ ស្អាត។

ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!

សព្វថ្ងៃអ្នកនាងគង់ សុជាតិ បានកាត់បន្ថយការងារសិល្បៈមួយចំនួនដើម្បីយកពេលវេលាមើលថែ ទាំសុខភាពទារកក្នុងផ្ទៃ។ពេលនេះ អ្នកនាង កាន់កម្មវិធី« ប្តីខ្ញុំខ្លាំង»« អូឡាឡា» និងជាគណៈកម្មាការ នៅ ក្នុង កម្មវិធី«ពេញចិត្តឬអត់»និងជាពិធីការិនីនៅក្នុងកម្មវិធីនានាផងដែរ៕

ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!ពិធីការិនី គង់ សុជាតិ ដឹកដៃស្វាមីដើរកំសាន្តមុនសម្រាលកូន!

ចេនី