ចៀវវៃ ស្និទ្ធស្នាលជាមួយព្រះអង្គម្ចាស់ទី ៥ មិនខ្លាចប្តីប្រចណ្ឌ?

6 Videos


កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ ៤៣ ឆ្នាំឈានចូល ៤៤ ឆ្នាំរបស់តារាសម្តែង និង ចម្រៀងតៃវ៉ាន់ លោក ស៊ូ យូវផឹង ហៅ (Alec Su) ។
ចៀវវៃ ស្និទ្ធស្នាលជាមួយព្រះអង្គម្ចាស់ទី ៥ មិនខ្លាចប្តីប្រចណ្ឌ?
នាង លីន ស៊ីនរូ ហៅ (Ruby Lin) ដែលជាតារាចម្រៀង និង សម្តែងតៃវ៉ាន់ ត្រូវជាមិត្តភក្តិចាស់របស់លោកបានបង្ហោះរូបថតចាស់ ២ សន្លឹក ដែលពួកគេបានថតកៀកកើយគ្នាយ៉ាងស្និទ្ធស្នាល អមដោយសារសរសេរថា «បងប្រុសក្បាលធំ ម៉េចទៅហើយ មិននិយាយស្តីអ្វីសោះ ជូនពរថ្ងៃខួបកំណើតរីករាយ» ។ នៅក្នុងរូបថតនោះ គឺពួកគេកំពុងតែច្រៀងខារ៉ាអូខេ ដែលមានភាពស្និទ្ធស្នាល និង កៀកកើយគ្នាយ៉ាងស្អិតល្មួតទៀតផង ។
ចៀវវៃ ស្និទ្ធស្នាលជាមួយព្រះអង្គម្ចាស់ទី ៥ មិនខ្លាចប្តីប្រចណ្ឌ?
បន្ទាប់ពីការបង្ហោះរូបថតទាំង ២ សន្លឹក ចេញភ្លាម មិត្តអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាកោតសរសើរ ព្រមទាំងសរសេរតបថា «រំលឹករឿងចាស់មែន ទេ? ពេលមើលឃើញមនោសញ្ចេតនារវាងអ្នកទាំង ២ ហាក់ដូចជានៅតែល្អនឹងគ្នា គឺពិតជារំភើបចិត្តខ្លាំងណាស់ ។ កៀកកើយគ្នាយ៉ាងស្និទ្ធស្នាលគ្នាបែបនេះមិនខ្លាចប្តី គឺលោក Wallace Huo ប្រច័ណ្ឌទេឬ ? »៕ គ ឡេង