ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

ផ្លែស្វាយកែវរមៀតដែលប្រជាពលរដ្ឋ និងអាជីវករខ្មែរតែងនាំចេញទៅកាន់ទីផ្សារប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិននោះ ត្រូវបានខាងភាគីថៃពិនិត្យរកឃើញថា មានមេរោគបាក់តេរី និងមេរោគប្រភេទផ្សិតនៅក្នុងផ្លែ ហើយភាគីថៃក៏បានសម្រេចផ្អាកឲ្យមានការនាំចូល កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ព្រមទាំងបានទាមទារឲ្យខាងភាគីខ្មែរត្រួតពិនិត្យគុណភាពផ្លែស្វាយទាំងនោះជាមុនសិន ។

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រុមប្រជាពលរដ្ឋ និងអាជីវករចំនួនជាង៥០នាក់ បាននាំគ្នាមកជួបជុំនៅមន្ទីរកសិកម្មខេត្តប៉ៃលិន ដើម្បីស្នើសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយសម្របសម្រួលជាមួយភាគីថៃ បាននាំចេញផ្លែស្វាយតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំដូនពេលមុន ។

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា មន្ទីរបានធ្វើរបាយការណ៍អំពីករណីថៃសម្រេចផ្អាកការនាំចូលផ្លែស្វាយពីកម្ពុជាទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចហើយៗខាងអាជ្ញាធរខេត្តក៏បានបង្កើតគណៈកម្មការចម្រុះមួយដើម្បីជួបពិភាក្សារកដំណោះស្រាយជាមួយខាងភាគីថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះដែរ ។

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

មន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់ឲ្យដឹងទៀតថា ខាងភាគីថៃបានពិនិត្យឃើញថា ផ្លែស្វាយរបស់ខ្មែរយើងដែលនាំចេញទៅកាន់ប្រទេសគេនោះ មានបញ្ហាមិនប្រក្រតី៣យ៉ាង គឺ ៖ ១-មានសត្វល្អិតមួយចំនួននៅក្នុងគ្រាប់ស្វាយ, ២-មានមេរោគបាក់តេរីនៅក្នុងផ្លែស្វាយ និង៣-មានមេរោគប្រភេទផ្សិតនៅក្នុងផ្លែស្វាយ ។ ដូច្នេះហើយ ទើបខាងភាគីថៃបានសម្រេរចផ្អាកឲ្យមានការនាំចូល និងទាមទារឲ្យខាងភាគីខ្មែរយើងធ្វើការពិនិត្យគុណភាពផ្លែស្វាយឲ្យបានត្រឹមត្រូវសិនមុនធ្វើការនាំចេញ ៕
ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

ប្រភព៖ DTN7

  • ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: