អ្នកកំដរកូនក្រមុំ ផឹកស្រវឹងរហូតស្លាប់ក្នុងរោងការ

វប្បធម៌ «ផឹកមិនស្រវឹងមិនទៅផ្ទះ» របស់ចិន បានឆាបយកជីវិតនារីវ័យ ២៨ ឆ្នាំ ម្នាក់ដែលជាអ្នកកំដរកូនក្រមុំ ក្នុងពីធីអាពាហ៍ពិពាហ៍មួយ ។

ព្រោះតែមានមិត្តភក្តិច្រើន នារីម្នាក់ដែលមិនស្គាល់ឈ្មោះរូបនេះបានផឹកស្រាអស់យ៉ាងច្រើន រហូតស្រវឹងទ្រោមខ្លួន ដល់ថ្នាក់ក្អួត ហើយជាអកុសល ដោយសារតែស្លាក់នឹងកម្អួត គឺបានធ្វើឲ្យនាង បាត់បង់ជីវិតទាំងក្មេងវ័យ ។ ពិតណាស់ ពិធីអាពាហ៍ពិពាហ៍នៃមិត្តភក្តិជិតស្និទ្ធ គឺតែងតែមានការជួបជុំ និង ការផឹកគ្រឿងស្រវឹងអបអរសាទរជាធម្មតា តែរឿងរ៉ាវរបស់នារីម្នាក់នេះក៏បានបន្សល់ទុកនូវ មេរៀនមួយដល់អ្នកដទៃទៀត ឲ្យគប្បីយល់ពីសុខទុក្ខខ្លួនឯងឲ្យបានច្រើន កុំឲ្យចេះតែផឹកបាន ចេះតែផឹកទៅ ។

អ្នកកំដរកូនក្រមុំ ផឹកស្រវឹងរហូតស្លាប់ក្នុងរោងការ

យោងសារព័ត៌មាន មានមេធាវីម្នាក់បានប្រាប់ថា រាល់អ្នកដែលជល់កែវហៅនាងផឹក សុទ្ធតែរួមចំណែកទទួលខុសត្រូវក្នុងការស្លាប់របស់នាង ។ យ៉ាងណាក្តី តាមមតិភាគច្រើនរបស់មហាជន គឹបានដាក់កំហុសទាំងអស់ទៅលើនារីម្នាក់នោះ ព្រោះនាងជាមនុស្សម្នាក់ពេញវ័យ ចេះថែទាំខ្លួនឯងហើយ ដូចនេះគួរឲ្យដឹងពីសុខទុក្ខខ្លួនឯង និង កម្រិតដែលខ្លួនអាចទៅរួច ។

អ្នកកំដរកូនក្រមុំ ផឹកស្រវឹងរហូតស្លាប់ក្នុងរោងការ

គួរបញ្ជាក់ដែរថា ករណីស្លាប់ដោយសារតែការផឹកគ្រឿងស្រវឹងជ្រុលហួសហេតុចូលក្នុងខ្លួន របស់នារីម្នាក់នេះមិនមែនជាលើកដំបូងឡើយដែលកើតឡើងនៅប្រទេសចិន ព្រោះហេតុការណ៍នេះ ធ្លាប់កើតឡើងជារឿយៗរួចមកហើយ ៕

ប្រភព ៖ pmhotnews

  • អ្នកកំដរកូនក្រមុំ ផឹកស្រវឹងរហូតស្លាប់ក្នុងរោងការ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: