អ្នកជួញដូរចែកចាយគ្រឿងញៀន៤នាក់ ត្រូវ អាវុធហត្ថខេត្តព្រះសីហនុចាប់ បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យបង្រាបបទល្មើសគ្រឿងញៀន រូមសហការណ៍ ជាមួយ កងកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ក្នុងបទល្មើសជាក់ស្តែង ខណៈពេលជនសង្ស័យទាំង៤នាក់កំពុងធ្វើសកម្មភាព ជូញ ដូរថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅចំណុចផ្ទះជួល៧ជាន់ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះ សីហនុ (ក្បែររោងចក្រដេរស្បែកជើងញ៉ូស្តាឃ្លាំងលើ)កាលពីវេលាម៉ោង19 និង00នាទី ថ្ងៃទី១៣ ខែកញ្ញាឆ្នាំឆ្នាំ២០១៦ ។

14355086_1767407983477592_522662002703856228_n

លោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ថា កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយ កម្លាំង អាវុធហត្ថក្រុងព្រះសីហនុ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងករណីបង្ក្រាបការ ជួញដូរ និងចែកចាយគ្រឿងញៀន នៅវេលាម៉ោង និងទីកន្លែងចឮខាងលើ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ៖ 1/ឈ្មោះ ចាន់ សុភ័ណ្ឌ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅក្រោយពេទ្យ 2/ឈ្មោះ មិន សុខន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រិតត្រាំង ទីលំនៅផ្ទះជួល 3/ឈ្មោះ ហន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅផ្ទះជួល 4/ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅអូរត្រេះ។ ដោយដកហូតបានវត្ថុតាងរួមមាន៖ ម្សៅសថ្លា (ម៉ាទឹកកក) ៥កញ្ចប់តូច និង២កញ្ចប់ធំស្មើនឹង ១៦.១៨ក្រាម, ជញ្ជឹងថ្លឹង1 ដាវសាម៉ូរ៉ៃ១ដើម ដែកឆាប១ដើម ទូរសព្ទដៃ៣គ្រឿង ខ្សែក១ខ្សែ ចិញ្ចៀន១វង់ ម៉ូតូ១គ្រឿង ម៉ាក MSX និងថវិកាចំនួន ៩៦000 រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាលើកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្ត កបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ ដើម្បីអនុវត្តនិតិវិធីទៅតាមផ្លូវច្បាប់៕ សមុទ្រខៀវ

14344327_1767407903477600_2587740787422160775_n
14344936_1767407910144266_8190416819774468781_n
14368899_1767408010144256_4710715903059262492_n